ស្ទឹងត្រែង ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព និងរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក នៅខេត្តស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមក ម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈឯកឧត្តមវេជ្ជបណ្ឌិ ត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិតមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាព លរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យក្រុមការងារថ្នាក់កណ្តាលសហការជាមួយសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយ កអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមកនេះសរុប ១៣៧គ្រួសាររស់នៅភូមិចំនួន២ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្នុងនោះក្រុមការងារបានបែងចែកចំនួន២ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅភូមិកាំងក្ងោក មានចំនួន ៧០ គ្រួសារ និងទី២ ភូមិកំពង់ប៉ាង មានចំនួន ៦៧ គ្រួសារ។
ក្នុងពិធីនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតក៏បាននាំនូវព្រះរាជបណ្តាំពីហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ឯកឧត្តមបាននាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលធាតុអាកាស ដែលកំពុងចុះត្រជាក់អាចបណ្តាលឱ្យកើតមានជំងឺផ្តាសាយ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗមានដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យជាដើម ព្រោះរដូវនេះមានខ្យល់ខ្លាំងហើយស្ងួត អាចបណ្តាលឱ្យមានការឆាបឆេះលឿនពិបាកក្នុងការគ្រប់គ្រង។
តំណាងប្រជាពលរដ្ឋទាំងពីរភូមិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកាកបាទក្រហ មកម្ពុជា ដែលតែងតែគិតគូរ និងផ្តល់អំណោយមនុស្សធម៌ដល់ពួកគាត់នាពេលនេះ ដែលកំពុងតែមានការខ្វះខាតក្នុងជីភាព។
បន្ទាប់ពីប្រគល់អំណោយនៅតាមទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ពីរគ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរបាន រួមទាំងនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តសីហារាម(ហៅវត្តកាំងចាម) នូវអង្ករចំនួន ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស និងថវិកាចំនួន៧០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាចូលរួមពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ។
អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារងាយរងគ្រោះទាំងនេះ ក្នុងមួយគ្រួសារទទួលបាន អ ង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត(មុង ភួយ សារុង ក្រមា)មួ យកញ្ចប់។ ដោយឡែកជនចាស់ជរា ជនមានពិការភាព និងស្រ្តីទើបសម្រាលកូនរួចដែលមានជីវភាពខ្វះខាត ទទួលបានថវិកាមួយចំនួនបន្ថែម៕ ដោយ ៖ សំ ងីម











