
អន្ដរជាតិ៖ អំឡុងបទសម្ភាសន៍ក្នុងកម្មវិធី ៦០នាទីរបស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ Prince Harry បានមានព្រះបន្ទូលថា ទ្រង់ពុំបាននិយាយជាមួយព្រះរៀម Prince William អស់មួយរយៈពេល មុនពេលចេញផ្សាយជីវប្រវត្តិ “Spare”របស់ទ្រង់នៅថ្ងៃចន្ទនេះ។
ព្រះអង្គបាននិយាយមានព្រះបន្ទូលប្រាប់អ្នកអត្ថាធិប្បាយ Anderson Cooper ថា បច្ចុប្បន្នទ្រង់ពុំបាននិយាយគ្នាជាមួយព្រះអង្គម្ចាស់នៃអាណាចក្រវែលស៍នោះទេ ប៉ុន្តែ ទ្រង់ចង់ផ្សះផ្សា ដើម្បីត្រូវរ៉ូវគ្នាវិញជាមួយព្រះរៀម William។ ការលើកឡើងរបស់ព្រះអង្គម្ចាស់ Harry បានកើតមានឡើង បន្ទាប់ពីមានបទសម្ភាសន៍ជាមួយពិធីករ Tom Bradby របស់ទូរទស្សន៍ ITV មុនពេលចេញជីវប្រវត្តរូបរបស់ទ្រង់៕
