
អន្ដរជាតិ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រេស៊ីលលោក Flavio Dino និយាយកាលពីថ្ងៃអាទិត្យថា ក្រុមនគរបាល បានចាប់ខ្លួនមនុស្សយ៉ាងហោច ២០០នាក់ ដែលបានវាយប្រហារទៅលើអគាររដ្ឋាភិបាល។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សចាប់ខ្លួនត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានគរបាល។ លោក Dino និយាយថា ក្រុមនគរបាលនឹងត្រូវដាក់ពង្រាយចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីពង្រឹងសន្តិសុខនៅតាមការិយាល័យរដ្ឋាភិបាលសហព័ន្ធ៕
