អគ្គិភ័យឆេះរថយន្តទំនើប ៣គ្រឿង ក្នុងឃ្លាំងរថយន្តមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១

2023/01/10 04:22:04 pm        1.0 K

ភ្នំពេញ៖ អគ្គិភ័យឆេះរថយន្តសេរីទំនើបចំនួន ០៣គ្រឿង ក្នុង​ឃ្លាំង​ស្ទុក​រថយន្ត​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង តែសំណាង​ល្អមិន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ និង​មិន​រាល​ដាល​ដល់​ផ្ទះ​ពលរដ្ឋ​ផ្សេង​ទៀតឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិត​នៅ​ចំណុច​ឃ្លាំង​លេខ២៣៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ​ឃើញ​ផ្សែង​ហ៊ុយ​ចេញ​ពី​ឃ្លាំងខាងក្រោយ នៃទីតាំងកើតហេតុ បន្ទាប់​មក​ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​រថយន្ត​មួយ​គ្រឿងម៉ាក Lexus LM300h បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះប្រជាពលរដ្ឋ បាន​យកបំពុងឧស្ម័នបាញ់ពន្លត់ជាបឋម ប៉ុន្តែដោយសារតែឆាបឆេះខ្លាំង បណ្តាល​ឲ្យរាល​ដាល​ទៅ​ដល់​រថយន្តចំនួន ២គ្រឿងទៀតម៉ាក ប៊េនលី និង 4Runner ទើបប្រជាពលរដ្ឋ ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ក្រោយពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗផងដែរ។ នៅក្នុ​ង​ហេតុ​ការណ៍​អគ្គិភ័យនេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំពោះមូ​ល​ហេតុ​នៃ​ការ​ឆាបឆេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

មន្ត្រីការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា​ អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​ឃ្លាំង​ស្តុក​រថយន្ត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១៧គ្រឿង បាញ់ទឹកអស់ទាំង១៧គ្រឿង ទើបគ្រប់គ្រង​អគ្គិភ័យបានរលត់ជាស្ថាពរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm