ក្រុម​សាកលវិទ្យាល័យ ២ រកបាន ៣​ពិន្ទុ​ដូចគ្នាក្នុង​ប្រកួត​ដំបូងនៃ​ពាន​ Soccer League 2023

2023/01/10 05:19:52 pm        80

​បាល់ទាត់៖ ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​ចំនួន ២ រួមមាន​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បានទទួល​ជ័យជម្នះ​រៀងៗ​ខ្លួនក្នុងជំនួប​បើកឆាក​ពូ​ល​ F ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ លើ​វិញ្ញាសា​បាល់ទាត់​បុរសកាលពី​ថ្ងៃទី​០៩ ខែមករា​។​

​ប្រកួត​នៅ​ទីលាន​វិទ្យាល័យ​បឹងត្របែក ក្រុមបាល់ទាត់​សាកលវិទ្យាល័យ​កម្ពុជាបាន​យកឈ្នះ​ក្រុមយុវជន​អ្នកតា​វាំង ដោយ​លទ្ធផល ៣-១ គ្រា​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​យកឈ្នះ​ក្រុមយុវជន​ស្រលាញ់​សន្ដិភាពដោយ​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំងពីរទទួលបាន ៣​ពិន្ទុ​ពេញ​ដូចគ្នា។​ ​ក្រៅពី​ការប្រកួត​ពូ​ល​ F ​នេះក៏មាន ៣​ពូ​ល​ផ្សេងទៀតបានចាប់ផ្ដើម​ការប្រកួត​ដំបូង​របស់ខ្លួន​ដែរ ក្នុងនោះ​មានតែ ១​ប្រកួត​ប៉ុណ្ណោះ​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា គឺ​ក្រុម​ Khmer United ​ស្មើ​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី ០-០ ក្នុង​ពូ​ល​ H ​ស្របពេល​ក្រុម ស​.​ស​.​យ​.​ក ស្រុក​មុខកំពូល បាន​យកឈ្នះ​ក្រុម​មិត្ត​កីឡា ៥-១ ក្នុង​ពូ​ល​ជាមួយគ្នា។ ​

​រីឯ​កពូ​ល​ E ​វិញ ក្រុម​ឈើ​ពណ៌ អេ​ហ្វ​ស៊ី ​យក​ឈ្នះក្រុម​ AM ENG FC ៥-១ និង​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ឈ្នះ​ក្រុម​ Chamkamorn Lion FC ២-០។ ចំណែក​ពូ​ល​ G ​ក្រុមយុវជន​វត្ត​វារិ​ន្ទ​ព្រែកលាប យកឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ២-០ និង​ក្រុម​ Avatar ​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​ ISI ​ដង្កោ​សែន​ជ័យ ៤-០៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm