ខេត្ត​កណ្តាល​រៀបចំ​ការប្រកួត​កីឡា​អបអរ​ទិវា​ជ័យ​ជម្នះ​ ៧​មករា ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​

2023/01/10 06:10:53 pm        67

​កណ្ដាល៖ ការប្រកួត​កីឡាអបអរ​ទិវា​ថ្ងៃជ័យ​ជម្នះ ​៧​មករា ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជនដែល​បាន​ចូលរួម ក្រោយ​ដំណើការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​៥ នឹង​បានធ្វើ​ពិធី​បិទ​នា​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ នៅ​ទីលាន​បាល់ទាត់​ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួតបាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ឯកឧត្តម​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្តាល មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបានរៀបចំ​ការប្រកួត​កីឡា​ប៉េតង់ និង​កីឡាបាល់ទាត់អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ - ២០២៣ ដែល​កម្មវិធី​ប្រកួត​ជា​ផ្លូវចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ ដោយមាន​ក្រុម​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​រួមមាន​៖ កីឡាបាល់ទាត់​មាន​ចំនួន ​១៤​ក្រុមស្មើនឹង ​២៨០​នាក់ កីឡា​ប៉េតង់មាន​ចំនួន ២៨​ក្រុមស្មើនឹង ​១១២​នាក់ ស្រី ​២០​នាក់។ ក្នុងនោះ​ការប្រកួត​កីឡា​ប៉េតង់ចែកចេញជា​បី​វិញ្ញាសា​រួមមាន​៖ វិញ្ញាសា​វ័យចាស់ វិញ្ញាសា​យុវជន និង​វិញ្ញាសា​នារី ដោយបាន​ធ្វើការ​ប្រកួត ​១​នាក់​ទល់ ​១​នាក់ និង ​៣​នាក់​ទល់ ​៣​នាក់។​

​ក្នុងឱកាស​នោះ​លោក ប៊ុន ផេង អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្តាលបាន​មានប្រសាសន៍ថា ការប្រកួត​នេះ រៀបចំឡើង​ក្នុង​គោលបំណងអបអរសាទរ​ថ្ងៃជ័យ​ជម្នះ ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​រំដោះប្រជាជន​កម្ពុជា​ចេញពី​រណ្ដៅ​ឈាម និង​ទឹកភ្នែក និង​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់យុវជន​ជំនាន់​ក្រោយ ដែល​មិនបាន​ឆ្លងកាត់របប​វាលពិឃាត​នេះបាន​យល់ដឹង​កាន់តែច្បាស់ នូវ​អនុស្សាវរីយ៍​ដ៏​ជូរចត់ដែល​ប្រជាជន​កម្ពុជា​ពិតជា​មិនអាច​បំភ្លេចបាន នូវ​ស្នាម​អតីតកាលក្រោម​របប​ប្រល័យពូជសាសន៍​របស់​ពួក ប៉ុល ពត ដ៏​ឃោរឃៅ​យង់ឃ្នង​បំផុតដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ តាមរយៈ​ការប្រកួត​នេះ លោក​អភិបាលរង​យល់ឃើញថា​ កីឡាករ កីឡាការិនី​ទាំងអស់​បានបង្ហាញ​នូវ​បច្ចេកទេស​ដ៏​ប៉ិនប្រសប់​របស់ខ្លួន ដើម្បី​យកជ័យ​ជម្នះ​ជូន​ក្រុម ជាពិសេស​ការចូលរួម​ប្រកួត​នេះ​បានបង្ហាញ​ស្មារតី​គោរព​ស្រឡាញ់ ថ្ងៃ​៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២ របស់​យើងទាំងអស់គ្នា ដោយ​តែងតែ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​អបអរ​នេះ​ជា​រៀងរាល់ឆ្នាំ។​

​ចំពោះ​លទ្ធផល​ផ្នែក​ប៉េតង់នារី វិញ្ញាសា​ ១​ទល់​១​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​លើកីឡាការិនី គិ​ន ក​ញ្ញជ​នា មកពី​ក្លិបព្រែក​ហូរ, វិញ្ញាសា​ ៣​ទល់​៣​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​លើ​ក្លិបអមរៈ។ ផ្នែក​យុវជន ១​ទល់​១​នាក់ លេខ​១ បាន​លើ​កីឡាករ សុខ តុលា មកពី​ក្លិបយុវជន​ក្រុង​តាខ្មៅ​១, ៣​ទល់​៣​នាក់ លេខ​១ ​បាន​លើ​ក្លិបយុវជន​ក្រុង​តាខ្មៅ​១។ ផ្នែក​វ័យចាស់ ១​ទល់​១​នាក់ លេខ​១ បាន​លើ​កីឡាករ យឹម សោភ័ណ ក្លិបក្រុង​តាខ្មៅ, ៣​ទល់​៣​នាក់ លេខ​១ បាន​លើ​ក្លិប អាកាសចរណ៍។ ​រី​ឯ​ប្រភេទ​កីឡាបាល់ទាត់ចំណាត់ថ្នាក់​លេខ​១ ​បាន​លើ​ក្រុមយុវជន​ខេត្តកណ្តាល៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm