ប្រេស៊ីល៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា អ្នកដែលបំពានច្បាប់ក្នុងអំឡុងពេលកុបកម្មកាលពីថ្ងៃអាទិត្យ នឹងទទួលរងនូវផលវិបាកនៃច្បាប់។ លោកគិតថា ច្បាប់គួរតែត្រូវបានគោរព ហើយនៅពេលដែលវាមិនត្រូវបានគោរពនោះ អ្នកបំពានច្បាប់នឹងទទួលរងផលវិបាកចំពោះច្បាប់។

លោកអគ្គលេខាធិការនិយាយថា យើងរស់នៅក្នុងប្រទេសប្រេស៊ីល ដូចជាប្រទេសប្រជាធិបតេយ្យជាច្រើនទៀតនៅក្រោមនីតិរដ្ឋ ហើយអ្វីដែលសំខាន់គឺនីតិរដ្ឋដំណើរការ ហើយលទ្ធិប្រជាធិបតេយ្យដើរទៅមុខ។ លោក Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ មួយថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីលោក Jair Bolsonaro បានសម្រុកចូល និងវាយបំផ្លាញស្ថាប័នចំនួនបីរបស់រដ្ឋាភិបាលក្នុងរដ្ឋធានី Brasilia ដែលទីបំផុតពួកគេត្រូវបានកម្លាំងសន្តិសុខរារាំង។ ការវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាការវាយប្រហារដ៏អាក្រក់បំផុតលើស្ថាប័នរដ្ឋរបស់ប្រទេសប្រេស៊ីល ចាប់តាំងពីការវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

កាលព្រឹកថ្ងៃចន្ទ នគរបាលប្រដាប់ដោយអាវុធធុនធ្ងន់មួយចំនួនជិះសេះ បានតម្រង់ជួរនៅមុខជំរំមួយកន្លែងនៅខាងក្រៅទីបញ្ជាការកងទ័ព ជាកន្លែងដែលអ្នកគាំទ្រក្រុមស្តាំនិយមជ្រុលរបស់លោក Bolsonaro បានបង្កើតជំរ។ ក្រោយមកក្រុមបាតុករត្រូវបានទាហានបោសសម្អាត។ លោក Lula បានដាក់កំហុសលើលោក Bolsonaro ចំពោះការញុះញង់អ្នកគាំទ្ររបស់លោក បន្ទាប់ពីយុទ្ធនាការនៃការចោទប្រកាន់ដោយគ្មានមូលដ្ឋាន អំពីការក្លែងបន្លំការបោះឆ្នោតបន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរបស់លោក៕
អត្ថបទ៖ ប៊ុនថន