សម្ដេចក្រឡាហោម បង្ហាញជំហរកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការសង្គមស៊ីវិលទាំងអស់

2023/01/10 07:04:56 pm        832

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ បានធ្វើកិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយបណ្ដា អង្គការសង្គមស៊ីវិលទាំងអស់ ​ដោយមានដំណើការល្អ ​ពីព្រោះក្រសួងមហាផ្ទៃ​តែងតែ​ធ្វើកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិល ​បូកសរុប និងចែក​រំលែក​បទ​ពិសោធន៍ លើ​លទ្ធផល​ការងារជាមួយគ្នាជាប្រចាំ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បែបនេះ ក្នុងពេលធ្វើជាអធិបតី​បើកវេទិការ ស្ដីពីភាពជា​ដៃគូ​រវាងរាជរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិលជាង ៣០០​ អង្គការ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ​នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ​មានប្រសាសន៍​ក្នុង​វេទិការ​នេះដែរថា ក្នុងក្របខណ្ឌនៃក្រសួង​បរិស្ថាន​ គឺមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍​ ជាមួយនឹងអង្គការជាតិ ​និងអង្គការអន្តរជាតិ ពាក់ព័ន្ធជាមួយនឹងកិច្ចការការពារ និង​អភិរក្សធនធានធម្មជាតិ ​កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង​ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន​ថ្លែងឱ្យដឹងតាមរយៈវេទិការនេះ​ ដែរថា ​សម្រាប់ខេត្តព្រះសីហនុ ដូចយើងទាំង​អស់គ្នា​បានដឹង​ហើយថា ជាខេត្តប៉ូលសេដ្ឋកិច្ចពិសេស​ និងជាខេត្តដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះកិច្ច​សហប្រតិបត្តិការល្អរវាងអាជ្ញាធរ ​ជាមួយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល​នានា​គឺពិតជាមានសារសំខាន់ណាស់ ​ដើម្បីឱ្យការអភិវឌ្ឍអាចដំណើការប្រកបដោយជោគជ័យគ្រប់កម្រិត និង​គ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm