មនុស្ស​រាប់សិប​នាក់​តវ៉ា​នៅ​ខាងក្រៅ​ពន្ធនាគារ​ក្នុង​បំណង​បញ្ឈប់​ការប្រហារជីវិត​បាតុក​រ​ប្រឆាំង​រដ្ឋាភិបាល ​២​នាក់​

2023/01/10 07:11:59 pm        718

​អ៊ីរ៉ង់៖ មនុស្ស​រាប់សិប​នាក់​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ពន្ធនាគារ​ក្នុងប្រទេស​អ៊ីរ៉ង់​កាលពី​ពេលយប់ ក្នុងពេល​មាន​សេចក្តីរាយការណ៍​ថា អាជ្ញាធរ​កំពុង​រៀបចំ​ប្រហារជីវិត​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ពីរ​នាក់​ផ្សេង​ទៀត​។ សកម្មជន​គណ​បក្សប្រឆាំង​បាន​បង្ហោះ​វីដេអូ​ បង្ហាញ​ពី​មនុស្ស​ជាច្រើន​ស្រែក​ពាក្យស្លោក​នៅមុខ​ពន្ធនាគារ Rajai Shahr ក្នុង​ទីក្រុង Karaj​។

ម្តាយ​របស់លោក Mohammad Ghobadlou ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស ២​នាក់​ដែល​ប្រឈម​នឹង​ការប្រហារជីវិត ​បាន​អំពាវនាវ​ឱ្យមាន​ការលើកលែងទោស​នៅក្នុង​ការប្រមូលផ្តុំ​គ្នា​នេះ​។ ​កាលពី​ថ្ងៃ​សៅរ៍ បាតុករ​ពីរ​នាក់​មុន​ត្រូវបាន​ព្យួរ​កដែល​ជំរុញឱ្យមាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ​។ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ប្រឆាំង​ជំទាស់​ចំពោះ​ការប្រហារជីវិត​ដ៏​គួរ​ឲ្យ​ភ័យខ្លាចលើ​លោក Mohammad Mahdi Karami និងលោក Seyed Mohammad Hosseini ដែល​ស្ថាប័ន​នេះ​បាន​និយាយថា​ បាន​អនុវត្តតាម​ការកាត់ទោស​មិន​យុត្តិធម៌​ដោយ​ផ្អែកលើ​ការសារភាព​ដោយបង្ខំ​។​

​តុលាការ​បដិវត្តន៍បាន​រកឃើញថា​ បុរស​ទាំង ​២​នាក់​នេះ​មានទោស​ពីបទ​ចោទប្រកាន់ថា​ ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​សមាជិក​កងកម្លាំង​យោធា​ប៉ា​រ៉ា Basij នៅ​ទីក្រុង Karaj កាលពី​ខែវិច្ឆិកា​។ បុរស​ទាំងពីរ​នាក់​បាន​បដិសេធការ​ចោទប្រកាន់​នេះ និង​បាន​និយាយថា ពួកគេ​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​។ ពួកគេ​គឺជា​មនុស្ស​ទី៣ និង​ទី៤ ដែល​ត្រូវបាន​ប្រហារជីវិត​ទាក់ទង​នឹង​ការតវ៉ា​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ខែកញ្ញា​ បន្ទាប់ពី​ការស្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​មន្ទីរឃុំឃាំងដែល​​ត្រូវបាន​ឃុំខ្លួន​ដោយ​នគរបាល​សីលធម៌​ពីបទ​ស្លៀកពាក់​ និង​ប្រើប្រាស់​កន្សែង​គ្រប​មិនបាន​សមរម្យ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm