Gareth Bale ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ត្រឹម​វ័យ ៣៣​ឆ្នាំ

2023/01/10 07:44:18 pm        169

​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជម្រើសជាតិ​វែ​ល Gareth Bale បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ​នៅ​ក្នុង​វ័យ ៣៣​ឆ្នាំ​។

​​កីឡាករ​ដែល​បង្ហាញខ្លួន និង​ស៊ុត​បញ្ចូល​ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​វែ​ល​រូបនេះ​ ប្រកាស​ការ​សំរេចចិត្ត​រប​ស់​ខ្លួន​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ បន្ទាប់ពី​ការពិចារណា​ដ៏​ល្អិតល្អន់ ខ្ញុំ​សូម​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ និង​ក្លិប​អាជីព ខ្ញុំ​មាន​អារម្មណ៍​ថា​ ពេញចិត្ត ស្កប់ស្កល់​ដែល​បាន​បំពេញ​តាម​សុបិន​ដែល​ចង់​លេង​កីឡា​ដែល​ខ្ញុំ​ស្រលាញ់​។ ​​កើត​នៅ​ទីក្រុង Cardiff, Gareth Bale បានចាប់ផ្តើម​អាជីព​នៅ Southampton មុនពេល​ផ្លាស់​ទៅកាន់ Tottenham Hotspur​។ ​​ក្រោយមក Bale ក៏បាន​ផ្លាស់​ទៅកាន់​ក្រុម​អធិរាជ​ស Real Madrid ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​នៅ​ឆ្នាំ២០១៣ ក្នុងតម្លៃ ៨៥.៣លាន​ផោន និង​ចុងក្រោយ​ផ្លាស់​ទៅកាន់​ទឹកដី​អាមេរិក​ជាមួយ Los Angeles FC កាលពី​ខែមិថុនា​ ឆ្នាំ២០២២​។

​​Gareth Bale ជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​វែ​ល​ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដូចជា​បាន​ចូល​លេង​ជើងឯក​អឺរ៉ុប ២០១៦ និង ២០២០ និង​នាំ​វែ​ល​បង្ហាញខ្លួន​នៅ World Cup លើកដំបូង​តាំងពី​ឆ្នាំ១៩៥៨ ដោយ​បង្ហាញខ្លួន​សរុប​បាន ១១១លើក​រកបាន ៤១គ្រាប់​។ ​​Bale ធ្លាប់ជា​កីឡាករ​ឆ្នើម​បំផុត​ពីរលើក​កាលពី​នៅ Tottenham Hotspur ពីរ​រដូវ​កាល​ជាប់​គ្នា​មុន​ផ្លាស់​ទៅ Real Madrid​។ ​​នៅ​អេ​ស្ប៉ា​ញ Bale ឈ្នះ​ជើងឯក La Liga ៣លើក​ជាមួយ Real Madrid, ជើងឯក UEFA Champions League ៥លើក​រួម​ជាមួយនឹង Club World Cup ៣លើក, UEFA Super Cup ៣លើក និង Copa del Rey មួយ​លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm