កម្ពុជារំពឹងលំហូរវិនិយោគិនចិនបន្ថែមទៀត បន្ទាប់ពីចិនបើកប្រទេសទូលាយឡើងវិញ

2023/01/10 07:45:40 pm        733

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា កម្ពុជានឹងអាចស្រូបយកលំហូរនៃវិនិយោគិនចិន បន្ទាប់ពីប្រទេសចិនបានបើកប្រទេសទូលាយឡើងវិញ ​ស្របពេលកម្ពុជាមានបរិយាកាសល្អ ផ្តល់ភាព​អំណាយផលដល់ការវិនិយោគ ​ជាពិសេសការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងស្រុកបានល្អប្រសើរ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា លើកឡើង នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ នេះថា នៅមុនការរីករាលដាល​នៃជំងឺ​កូវីដ ១៩ កម្ពុជាទទួលបានបរិយាកាសវិនិយោគយ៉ាងល្អប្រសើរ ​ក្នុងនោះការវិនិយោគធំៗភាគច្រើន​គឺ​ជាជនជាតិចិនដូចជា វិស័យសំណង់, វារីអគ្គិសនី, ​ការវិនិយោគលើវិស័យកសិកម្ម, រោងចក្រកាត់ដេរ និងឧស្សាហកម្មផ្សេងៗមួយចំនួនទៀត។

លោកបណ្ឌិត បន្តថា ផ្អែកទៅលើកិច្ចព្រមព្រៀងភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងផ្អែកទៅ​ផែនការសកម្ម ភាពឆ្នាំ ២០១៩-២០២៣ កម្ពុជា-ចិន​ នូវតែបន្តកិច្ចសហប្រតិបត្តិការ និងកាន់តែ​ខ្លាំងក្លា​ឡើងថែមទៀត។ ​ជាក់ស្តែងនៅក្នុងវិបត្តិនៃការរីករាលជំងឺកូវីដ ១៩ កំពុងផ្ទុះឡើង ស្ថានភាព​នៃការវិនិយោគរបស់ចិននៅតែបន្ត ជាពិសេសការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ​ដែលផ្តល់កម្ចី​សម្បទាន​ពីប្រទេសចិន ក៏បានដំណើរជាធម្មតា។

លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា កម្ពុជានឹងទទួលបានលំហូរវិនិយោគ​ពីប្រទេសចិន​បន្ថែម​ទៀត ស្របពេលកម្ពុជានូវតែបន្តស្វាគមន៍វិនិយោគិនចិន ​និងវិនិយោគិនបរទេសផ្សេងៗទៀត និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា ​បានដោះស្រាយនូវបញ្ហាជាប់កាំងមួយចំនួនឲ្យមានភាព​ល្អប្រសើរ​ឡើងវិញ ។

ជុំវិញចិនបើកប្រទេសឡើងវិញដែរ, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ​ចំពោះការបើកឡើងវិញនេះ, វិស័យឯកជន ​ក៏ដូចសភាពាណិជ្ជកម្មកម្ពុជាទាំងមូល សូម​ស្វាគមន៍ ​ប្រកប​ដោយ​ទំនុក​ចិត្តខ្ពស់​ ដើម្បី​ដំណើរ​ការ​សេដ្ឋកិច្ច​ប្រទេសទាំងពីរឡើងវិញ ។

ជុំវិញការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​លើក​ឡើង​ក្នុង​ឱកាសអញ្ជើញ ​ក្នុងពិធីបើកការដ្ឋានស្តារ ​និង​លើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះថា, នៅក្នុងឆ្នាំ២០២២ ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់ ១៤ ៥០០ លាន​ដុល្លារអាមេរិក ​មានកំណើន​រហូត​ដល់ ១៩ភាគរយ ក្នុងនោះ​សម្តេចតេជោ ​ក៏មានការរំពឹងនាំ​ចេញ​ទៅ​ចិន​កាន់តែច្រើន តាម​រយៈកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm