ភូមិមួយចំនួនក្នុងស្រុកគងពិសី ត្រូវប្រកាសជាភូមិអស់មីន នៅដើមឆ្នាំនេះ

2023/01/10 08:16:00 pm        789

កំពង់ស្ពឺ៖ ភូមិមួយចំនួន នៅក្នុងស្រុកគងពិសី ខេត្តកំពងស្ពឺ ត្រូវបានអាជ្ញាធរមីន ប្រកាសជា ភូមិ-ឃុំអស់មីន ដំបូងគេសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីកងកម្លាំងមួកខៀវ បានបោសសំអាតរួចរាល់ ហើយ បានប្រគល់ដីសុវត្ថិភាពទាំងអស់នោះ ទៅប្រជាពលរដ្ឋសម្រាប់អាស្រ័យផល ។

ក្នុងពិធីអបអរប្រកាសភូមិ-ឃុំអស់មីន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ ​អាជ្ញាធរមីន មានប្រសាសន៍ថា ​សម្រាប់ទីតាំង​បានប្រកាសអស់មីន គឺមានឃុំស្ដុក, ភូមិអង្គដូនតី ភូមិត្រពាំងថ្ម និងភូមិរលាំងទឹក ស្ថិតក្នុងឃុំស្រង់ ​ដែលទីតាំង ទាំងអស់នេះជាអតីតសមរភូមិ បន្សល់​នូវកាកសំណល់ពីសង្គ្រាម ហើយបានបង្កគ្រោះថ្នាក់ ដល់​មនុស្ស និងសត្វពាហនៈជាច្រើនករណី ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ​នេះជាជំហានមួយបន្ថែមទៀត ​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យមានសុវត្ថិភាព និងផ្ដល់ជូន​ពលរដ្ឋបានប្រើប្រាស់​អាស្រ័យ​ផល និងមិនឲ្យ​មានការ​ព្រួយបារម្ភ ​នៃការ​បង្កគ្រោះថ្នាក់ពី​កាកសំណល់ពីសម័យ​សង្គ្រាម​ទាំងនោះ ។

ឯកឧត្តម បន្តថា កម្ពុជាគ្រោងបោសសំអាតផ្ទៃដីចម្ការមីន​ឲ្យអស់ ​នៅឆ្នាំ២០២៣នេះ ​ឲ្យ​បានចំនួន​១២​ខេត្ត ហើយគ្រោងបោសសំអាតនៅទូទាំងប្រទេស ឲ្យបានប្រមាណជាង ២០០គីឡូម៉ែត្រក្រឡា ខណៈផ្ទៃដីចម្ការមីនបច្ចុប្បន្ននៅសល់ជាង ៦០០គីឡូម៉ែត្រក្រឡាទៀត ​ដែលត្រូវបោសសំអាត ឲ្យ​សម្រេចតាមផែនការកម្ពុជាគ្មានមីន ​នៅឆ្នាំ២០២៥ ។

លោក ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ​បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ មានផ្ទៃដីចម្ការមីន​សរុប​ចំនួន​ជាង ៥៥០ចម្ការ លើផ្ទៃដីចំនួនជាង ៦៦ពាន់ម៉ែត្រការ៉េ ​ហើយត្រូវបានធ្វើការ បោសសំអាត​រួចរាល់​ បានជាច្រើនចម្ការមកហើយ​ និងកម្លាំងនានាកំពុងប្រតិបត្តិការបោសសំអាតបន្តទៀត ។

គួរបញ្ជាក់ថា ដើម្បីឲ្យបានសម្រេចតាមផែនការកម្ពុជា​គ្មានមីន ​នៅឆ្នាំ២០២៥​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្កើតមូលនិធិ កៀគរថវិកា​ អនុវន្តគម្រោងសម្ដេចតេជោ សម្រាប់​សកម្មភាពមីន “ផ្ដល់ដីសុវត្ថិភាព ​បង្កើតស្មាមញញឹម” ដោយសម្ដេចបានផ្ដល់​ថវិកា​សន្សំ​ប្រមាណ ៣០លានដុល្លារ ​ដើម្បីធ្វើការងារនេះ​ រួមទាំង​មានការចូលរួមពីសប្បុរសជននានា បាន​ប្រមាណជាង ២០លានដុល្លារមកហើយ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm