ក្រសួងសុខាភិបាល សម្រេចឱ្យមន្ទីរពេទ្យឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-19 ល្បឿនលឿន(Rapid Antigen Test Covid-19)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19 ស្ដីពីការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាលនិងសម្ភព ប្រើប្រាស់ Rapid Antigen Test Covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះក្រសួងសុខាភិបាលអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ខាងលើប្រើប្រាស់ឧបករណ៍តេស្តរហ័សឬតេស្តល្បឿនលឿននេះ ដែលបានទទួលស្គាល់និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល៕
