Hugo Lloris ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​វ័យ ៣៦​ឆ្នាំ​

2023/01/10 09:35:59 pm        84

​បាល់ទាត់៖ ​អ្នកចាំទី​បារាំង Hugo Lloris បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ហើយ​នៅក្នុង​វ័យ ៣៦ឆ្នាំ​។ ​ប្រធាន​ក្រុម​នៃ​ក្លិប​ Tottenham Hotspur រូបនេះ​បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ៣​សប្តាហ៍​ បន្ទាប់​ពី​បារាំង​ចាញ់​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី តែ Lloris គឺជា​ប្រធាន​ក្រុម​បារាំង​ដែល​ឈ្នះ​ជើង​ឯក World Cup កាលពី ៤ឆ្នាំមុន​នៅ​ទឹកដី​រុស្ស៊ី​។

​​Hugo Lloris ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង និង​ចូល​លេង​ប្រកួត​ដំបូង​នៅក្នុង​វ័យ ២១ឆ្នាំ​ក្នុង​ការប្រកួត​មិត្តភាព​ទល់នឹង​អ៊ុយ​រូ​ហ្កា​យ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០០៨​។​ ​តាំងពី​ពេលនោះ​មក​កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​សរុប​បាន ១៤៥លើក ជា​កីឡាករ​ដែល​បង្ហាញខ្លួន​បាន​ច្រើន​បំផុត​ឱ្យ​ក្រុម​ជម្រើសជាតិ​បារាំង ហើយ​ក្នុងចំណោម ១៤៥លើក​នោះ​មាន ១២១ប្រកួត​ជា​ប្រធាន​ក្រុមក៏​ជា​កំណត់ត្រា​ដែរ​។ ​​ការសម្រេចចិត្ត​ចូលនិវត្តន៍​របស់ Lloris ក៏បាន​បើកផ្លូវ​ឱ្យ​អ្នកចាំទី​វ័យក្មេងៗ​បន្តបន្ទាប់​ មានឱកាស​បង្ហាញខ្លួន​ឱ្យ​ក្រុម​បារាំង​ដែល​កំពុង​ត្រៀមខ្លួន​ប្រកួត​ជំ​រុះ Euro 2024 ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយហ្ស៊ី​ប្រា​ល់តា ក្រិ​ក ហូ​ឡង់ និង​សាធារណ​អៀក​ឡង់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm