រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារដ៏ខ្លាំងក្លា ដឹកនាំដោយកងជីវពលកិច្ចសន្យារបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner មកលើទីក្រុង Soledar នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយត្រូវបានចាត់ទុកជាស្ថានភាពលំបាកមួយសម្រាប់កងកម្លាំងដែលកំពុងវាយរុញច្រានរលក នៃការវាយប្រហារនៅជុំវិញទីក្រុងសំបូរដោយអំបិល និងសមរភូមិនៅក្បែរនោះ។
ទីក្រុង Soledar នៅក្នុងតំបន់ឧស្សាហកម្ម Donbas ស្ថិតនៅចម្ងាយពីរបីម៉ាយពីទីក្រុង Bakhmut ជាកន្លែងដែលកងទ័ពមកពីភាគីទាំង២ បាននឹងកំពុងបាត់បង់យ៉ាងច្រើននៅក្នុងសង្គ្រាមលេណដ្ឋានដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជិត ១១ខែមកនេះ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Malyar បាននិយាយនៅលើបណ្តាញ Telegram ថា កងកម្លាំងអ៊ុយក្រែនបានវាយរុញច្រានក្នុងការប៉ុនប៉ងដើម្បីដណ្តើមយកទីក្រុង ប៉ុន្តែអង្គភាពទាហានស៊ីឈ្នួល Wagner មួយចំនួនធំបានត្រឡប់មកវិញយ៉ាងឆាប់រហ័ស ដោយបានដាក់ពង្រាយយុទ្ធសាស្ត្រថ្មីៗ និងទាហានជាច្រើនទៀតជាមួយនឹងកាំភ្លើងធំ៕ អត្ថបទ៖ ប៊ុនថន