ចិន ៖ ប្រទេសចិនបានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីដល់បុគ្គលមកពីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ជាការសងសឹកសម្រាប់វិធានការរឹត្បិតជំងឺ Covid លើអ្នកដំណើរជនជាតិចិន។ ស្ថានទូតទីក្រុងប៉េកាំង នៅទីក្រុងសេអ៊ូលនិយាយថា ទិដ្ឋាការសម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលចូលមកប្រទេសចិន ជាភ្ញៀវទេសចរ ត្រូវបានផ្អាក។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា ប្រទេសចិនកំពុងដាក់វិធានការស្រដៀងគ្នានេះដែរ។ កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូង បានផ្អាកការចេញទិដ្ឋាការដល់ភ្ញៀវទេសចរសម្រាប់អ្នកទំាងឡាយណាមកពីប្រទេសចិន ដែលក្រសួងការបរទេសចិន បានចាត់ទុកថា «មិនអាចទទួលយកបាន» និង «ខុសពីគោលការណ៍វិទ្យាសាស្ត្រ»។
