
អន្ដរជាតិ៖ ក្រុមមន្រ្តីនៅទីក្រុង Kyiv និយាយថា រុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងសន្ធាប់ទៅលើទីក្រុង Soledar ស្ថិតនៅភាគខាងកើតអ៊ុយក្រែន បង្ខំឲ្យទាហានអ៊ុយក្រែន រុញច្រានរលកនៃការវាយប្រហារនេះដែលដឹកនាំដោយក្រុមជីវពលជាប់កិច្ចសន្យា Wagner ហើយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ ធ្វើឲ្យសមរភូមិមុខរាយប៉ាយដោយសាកសព។
ទីក្រុង Soledarស្ថិតក្នុងតំបន់ឧស្សាហកម្ម Donbas មានចម្ងាយប៉ុន្មានគ.មប៉ុណ្ណោះពីទីក្រុង Bakhmut ជាកន្លែងដែលទាហានមកពីភាគីទាំង២ បានខាតបង់យ៉ាងធ្ងន់ធ្ងរដូចគ្នា នៅតាមលេណដ្ឋានដ៏តានតឹងបំផុតរបស់ពួកគេ ចាប់តាំងពីរុស្ស៊ី វាយលុកទៅលើអ៊ុយក្រែនកាលពីរយៈពេលជិត ១១ខែមុន៕
