
អន្ដរជាតិ៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក Hanna Malyar បាននិយាយនៅលើបណ្តាញសង្គម Telegramថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមរុញច្រានការប៉ុនប៉ងដណ្តើមគ្រប់គ្រងទីក្រុង Soledar ពីសំណាក់កងកម្លាំងរុស្ស៊ី ប៉ុន្តែចំនួនដ៏ច្រើននៃអង្គភាពជីវពល Wagner វិលត្រឡប់មកវិញភ្លាមៗ ដោយដាក់ពង្រាយទាហានកាន់តែច្រើនជាងមុន និងប្រើប្រាស់តាក់ទិកប្រយុទ្ធថ្មីក្រោមឆ័ត្រគ្រាប់កាំភ្លើងធំ។ លោកMalyar បន្តថា កងកម្លាំងរុស្ស៊ីដើរជាន់សាកសពទាហានខ្លួនឯង ប្រើប្រាស់កាំភ្លើងធំទ្រង់ទ្រាយធំ ប្រព័ន្ធបាញ់រ៉ុក្កែត MLRS និងកាំភ្លើងត្បាល់៕
