
អន្ដរជាតិ៖ ក្រសួងសុខាភិបាលបាលនិយាយថា មនុស្សប្រហែល ១៧នាក់ បានស្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នានៅទីក្រុង Juliaca ស្ថិតនៅភាគខាងត្បូងប្រទេសប៉េរូ បន្ទាប់ពីការចាប់ផ្តើមបាតុកម្មឡើងវិញទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិ និងដោះលែងអតីតប្រធានាធិបតីជាប់ពន្ធនាគារ Pedro Castillo។
អ្នកស្លាប់រួមទាំងយុវជន ២នាក់ផងដែរ។ គ្រោះថ្នាក់ដល់អាយុជីវិតចុងក្រោយនេះដែរ បានធ្វើឲ្យចំនួនមនុស្សស្លាប់ពីការប៉ះទង្គិចគ្នារបស់ក្រុមប្រឆាំងរដ្ឋាភិបាលជាមួយក្រុមកងកម្លាំងសន្តិសុខ កើនឡើងដល់ ៣៤នាក់ ចាប់តាំងពីបាតុកម្មចាប់ផ្តើមកាលពីដើមខែធ្នូ បន្ទាប់ពីការដកតំណែង និងការចាប់ខ្លួនលោក Castillo sក្រោយពេលលោកប៉ុនប៉ងរំលាយសភាដោយខុសច្បាប់៕
