ក្លិប​កីឡាវាយកូនឃ្លីលើតុ​ថ្មី​មួយ​រំពឹង​រួមចំណែក​អភិវឌ្ឍន៍​ជាមួយ​សហព័ន្ធ​នា​ថ្ងៃ​អនាគត​

2023/01/11 06:22:08 pm        90

​វាយកូនឃ្លីលើតុ​៖ ថ្នាក់ដឹកនាំ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ SCE ​រំពឹង​ផលិត​បាន​នូវ​ធនធាន​កីឡាករ​-​កីឡាការិនី​ល្អៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ជាមួយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បន្ទាប់ពី​ក្លិប​ក្មេងខ្ចី​មួយ​នេះបាន​បង្កើតជា​រូបរាង​ផ្លូវការ និង​បាន​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​លើកដំបូង ក្នុងការ​ប្រកួត​កីឡា​វាយ​កូនឃ្លី​តុ​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ កាលពី​សប្ដាហ៍​កន្លងទៅ។​

​លោក ឃុន ផាន់​និ​ត គ្រូបង្វឹក​ប្រចាំ​ក្លិប​នេះបាន​ឲ្យ​ដឹងថា​ SCE ​មាន​ចក្ខុវិស័យ​វែងឆ្ងាយក្នុងការ​អភិវឌ្ឍ​ធនធានកីឡាករ​-​កីឡាការិនី។ បច្ចុប្បន្ន​ក្លិប​មាន​ធនធាន​កីឡាករ​ត្រឹម ៥​រូប និង​គ្រូ ២​រូប​ប៉ុណ្ណោះ។ ប៉ុន្ដែ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​ក្លិប​នឹង​ផលិត​បាន​កីឡាករ​-​កីឡាការិនី​កាន់តែច្រើន ដើម្បី​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា។​ ​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង ក្លិប​កីឡាវាយកូនឃ្លីលើតុ​ SCE ​គឺ​ដណ្ដើមបាន​មេដាយ​សរុប ៤​គ្រឿងរួមមាន​មេដាយប្រាក់ ១ និង​សំរឹទ្ធ ៣។ លោក​សង្ឃឹមថា ការប្រកួត​លើ​ក្រោយៗ ក្លិប​នឹង​សម្រេចបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 07:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm