Rashford ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Man United ឈ្នះ Charlton ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup

2023/01/11 06:45:31 pm        71

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ជាប់​ប្រកួត​គ្នា​មិន​ដាច់ ​បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ទៀត​ឱ្យ Manchester United យកឈ្នះ Charlton Athletic ៣-០ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup​។

​​ខ្សែបម្រើ​ប្រេ​ស៊ី​ល Antony ជា​អ្នកបើក​ការនាំ​មុខ​ឱ្យ Manchester United នៅ​វគ្គ​ទី១ ដែលជា​ការ​ស៊ុត​ពី​ចំងាយ​កោង​ចូល​ទី​យ៉ាង​ល្អ​។ ​​Marcus Rashford ដែលជា​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ នោះគឺជា​អ្នកធានា​ជ័យជំនះ​ឱ្យ​ក្រុម​របស់លោក Erik ten Hag ដោយ​រកបាន​ពីរ​គ្រាប់​ផ្ទួន​នៅ​នាទី​ទី៩០ និង ៩០+៤ បញ្ជូន Manchester United ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Carabao Cup ពី​ជ័យជំនះ​លើ​ក្រុម​មកពី​ក្របខណ្ឌ​លី​គ​ទី៣ អង់គ្លេស Charlton​។​ ​​នេះ​ជា​គ្រាប់​បាល់​ទី១៤ និង ១៥ សម្រាប់ Marcus Rashford ក្នុង​រដូវ​កាល​នេះ និង​ជាការ​ស៊ុត​បញ្ចូល​ទី ៦ប្រកួត​ជាប់​គ្នា​ផង​ដែរ​។ ​​នេះ​ជា​ជ័យជំនះ ៨ប្រកួត​ផ្ទួនៗ​ផងដែរ​សម្រាប់ Manchester United ដែល​ខកខាន​ធ្វើបាន​បែបនេះ​តាំងពី​ឆ្នាំ២០១៨-១៩ ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer​។​

​​ងាក​ទៅ​ការប្រកួត​មួយគូ​ទៀត ក្រុម​អ្នកមាន​ថ្មី Newcastle United ក៏បាន​បន្តដំណើរ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ​ក្រោយ​ជ័យជំនះ​លើ Leicester City ២-០ នៅ St. James Park​។ ​​Newcastle ជា​ក្រុម​មានប្រៀប​តែ​គ្មាន​សំណាង​នៅ​វគ្គ​ទី១ ពោលគឺ​គ្រាប់​បាល់​ជ័យជំនះ​ត្រូវ​រង់ចាំ​នៅ​វគ្គ​ទី២ ដែល​សម្រេចបាន​ដោយ Dan Burn នាទី​ទី៦០ និង Joelinton នាទី​ទី៧២​។ ​​ពីរ​គូ​ទៀត​ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​ត្រូវ​ប្រកួត​យប់​នេះ​រួមមាន Nottingham Forest ទទួល Wolves និង Southampton ទទួល Manchester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        320
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm