ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចលុបចោ ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ចាប់ពីម៉ោងនេះតទៅពាក់ព័ន្ធលោកស្រី សៀង ចាន់ហេង។
យោងតាមសារសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅតាមFacebookផ្លូវការសម្តេចនៅមុននេះបន្តិចថា «១ថ្ងៃនេះ មានការផ្សាយយ៉ាងព្រោងព្រាត នូវ ស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើរ របស់សម្តេច ស ខេង និងការសម្រេចរបស់ខ្ញុំ(សម្តេចតេជោ ហ៊ុន សែន )កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង ខ្ញុំបានប្រគល់ជូនឯកឧត្តម ជា សុផារ៉ា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់ មុនពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ ខ្ញុំសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត នឹងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ»៕

