Al Nassr ច្រានចោល​ព័ត៌មាន​ថា​ កុងត្រា Ronaldo មាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ដេញថ្លៃ​រៀបចំ World Cup 2030

2023/01/11 07:26:14 pm        98

​បាល់ទាត់៖ ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr បានចេញ​សេចក្ដីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បាន​ចុះផ្សាយ​ថា កិច្ចសន្យា​របស់ Cristiano Ronaldo គឺមាន​ភ្ជាប់​ជាមួយ​ការ​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030​។

​​កិច្ចសន្យា​របស់ Ronaldo ជាមួយ Al Nassr ដែល​ត្រូវបាន​គេ​ដឹងថា​មានតម្លៃ​ដល់​ទៅ ២០០លាន​អឺរ៉ូ​នោះ គឺ​អម​ជាមួយនឹង​ការជួយ​ផ្សព្វផ្សាយ​យុទ្ធនាការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 របស់​អារ៉ាប៊ីសាអ៊ូឌីត​។ ​​តែ​ក្លិប​បាន​ច្រានចោល​ថា នោះ​សុទ្ធតែជា​ព័ត៌មាន​មួលបង្កាច់​ភូត​កុហក ខណៈដែល​គោលដៅ​របស់​កីឡាករ​ព័រទុយហ្កាល់​មានតែ​មួយ​មុខ​គត់ ​គឺ​ផ្តោត​លើ​អាជីព​បាល់ទាត់​របស់ខ្លួន ជួយ​មិត្ត​រួម​ក្រុម និង​ក្លិប​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​។ ​​សូមបញ្ជាក់ថា Cristiano Ronaldo បាន​ផ្លាស់​មកកាន់ Al Nassr នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែ​មុន​ ក្រោយ​បញ្ចប់​កិច្ចសន្យា​មុន​កំណត់​ជាមួយ Manchester United បន្ទាប់ពី​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បញ្ចេញ​បទសម្ភាសន៍​ជាមួយ​លោក Piers Morgan រិះគន់​ក្លិប​ខ្លួនឯង​។

​​Ronaldo មិនទាន់បាន​ចូល​លេង​ឱ្យ Al Nassr ផ្លូវការ​នៅឡើយ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី២២ ខែមករា​នេះ​ដែល​នឹងត្រូវ​ទទួល​ស្វាគមន៍ Ettifaq ក្នុង​ទឹកដី​របស់ខ្លួន ហើយក៏​នឹង​អាច​ជួប​ជាមួយ Lionel Messi នៅពេល Paris Saint Germain ប្រកួត​មិត្តភាព​នៅ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​។ ​​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​គេ​ដឹងថា​ កំ​ពុង​ពិចារណា​ក្នុង​ការដាក់​ដេញថ្លៃ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 ដែលមាន​គូប្រជែង​ក្រិ​ក និង​អេ​ស៊ី​ប​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        400
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        487

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm