រាជរដ្ឋាភិបាល​ បន្តព្យួរការរបង់ប្រាក់រំដោះពន្ធ ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្ម និងការងារ

2023/01/11 07:43:32 pm        383

ភ្នំពេញ៖ វិស័យឯកជន គាំទ្រចំពោះការសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធ ទៅលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មកាត់ដេរ បង្ហាញឲ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់សហគ្រាស អាចបន្តនិរន្តភាពផលិត ការនាំចេញ និងជាពិសេសគាំទ្រដល់វិស័យការងារ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លើកឡើងក្នុ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ នេះថា ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល នេះជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជួយសម្រាលបន្ទុកដល់វិស័យឯកជន ដែលកត្តាទាំងអស់នេះ ធ្វើឲ្យអ្នក​វិនិយោគមានការសប្បាយចិត្តយ៉ាងខ្លាំង និងមានជំនឿជឿជាក់កាន់តែខ្លាំងក្លាលើរាជរដ្ឋាភិបាល ក្នុង​ការបន្តអភិវឌ្ឍន៍អាជីវកម្ម និងការប្រកួតប្រជែងផលិតផលរបស់ខ្លួន។

ចំណែក​​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា នាប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺគូវីដ ១៩ និងស្របពេលវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន ពិភពលោក ក៏ដូចកម្ពុជា មានការប៉ះពាល់យ៉ាងខ្លាំង ដែលនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាល​បាន​ចំណាយកញ្ចប់ថវិកាលើការអន្តរាគមន៍ជាច្រើនផ្នែក ដើម្បីទប់លំនឹងសេដ្ឋកិច្ច និងជីវភាព​របស់​ប្រជាពលរដ្ឋ។

ជាក់ស្តែងទោះបីវិបត្តិកូវីដ ១៩ បានធូរស្រាលក៏ដោយ រាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់ ដែល​តាមរយៈជាការបង្ហាញឲ្យឃើញ ​ពីការយកចិត្តទុកដាក់ខ្ពស់ ហើយរំពឹងថា កម្ពុជានឹងអាច​ទាកទាញអ្នកវិនិយោគបានកាន់តែច្រើន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្តីពីការបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់​ចំណូលរបស់​សហគ្រាស​ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដោយមានគោលបំណងព្យួរទុកការបង់ប្រាក់​រំដោះពន្ធលើប្រាក់​ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួលបានលក្ខណៈសម្បត្តិជាគម្រោងវិនិយោគគ្រប់គ្រាន់ ដើម្បីឱ្យសម្រេចមាននិរន្តរភាព និងជាការគាំពារដល់កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍អំពីវិស័យនេះ។

ប្រកាសនេះមានវិសាល ផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាសផលិតកាបូបយួរ និងកាបូបដៃ និងសហគ្រាសផលិតមួកសម្រាប់ធ្វើការនាំចេញ។ សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដូចមានចែងខាងលើ ត្រូវបានអនុគ្រោះឱ្យព្យួរទុកជាបណ្ដោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm