ឆ្នាំ២០២៣ អាជ្ញាធរមីនដាក់គោលដៅបោសសម្អាតមីននៅក្នុងខេត្តចំនួន១២ឱ្យអស់

2023/01/11 08:01:30 pm        637

ភ្នំពេញ៖ អាជ្ញាធរមីន បានដាក់គោលដៅសម្រាប់ឆ្នាំ២០២៣នេះ នឹងធ្វើការបោសសម្អាតដី ចម្ការមីន​នៅខេត្តចំនួន១២ឲ្យអស់ និងប្រកាសជាខេត្តគ្មានមីន រួមទាំងប្រគល់ដីសម្រាប់ប្រជាពលរដ្ឋអាស្រ័យ​ផល ខណៈប្រតិបត្តិករនានាកំពុងបង្កើនល្បឿនការបោសសម្អាត នៅទូទាំងប្រទេស ។

ក្នុងពិធីទទួលថវិកាពីធនាគារស្ថាបនា និងសមាគមវាយនភណ្ឌ នៅថ្ងៃទី១១ ខែមករា នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា​ ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ​បានបង្កើតមូលនិធិកៀគរថវិកា ដើម្បអនុវត្តគម្រោងសកម្មភាពមីន គឺអាជ្ញាធរមីន ទទួលបាននូវថវិកាប្រមាណជាង ២០លានដុល្លារពីសប្បុរសជននានា និងសម្រេចការ​បោសសម្អាត ដីចម្ការមីនបានជាង ៩០គីឡូម៉ែត្រក្រឡា​ ចំណែកផ្ទៃដីចម្ការមីននៅសល់ គឺចំនួនជាង៦០០គីឡូម៉ែត្រ ក្រឡាទៀត ។

ឯកឧត្តម បានបន្តថា សម្រាប់ផែនការនៅឆ្នាំ២០២៣នេះ នឹងធ្វើការបោសសម្អាតចម្ការមីន ឲ្យ បាន​ជាង​២០០គីឡូម៉ែត្រក្រឡា នៅសល់ជាង៣០០គីឡូម៉ែត្រក្រឡាទៀត ​នឹងបោសសម្អាតបន្តនៅឆ្នាំ ២០២៤ និង២០២៥ ហើយនៅឆ្នាំនេះ ​គ្រោងនឹងបោសសម្អាតចម្ការមីន ​និងប្រកាសជាខេត្តអស់មីន ដូចជា ខេត្តកំពត ស្វាយរៀង និងកោះកុង ជាដើម ។

លោក ហ្វុង កៃជីន (Fung Kai Jin) នាយកប្រតិបត្តិធនាគារស្ថាបនា បានលើកឡើងថា ការចូល រួមជាថវិកាជាមួយរាជរដ្ឋាភិបាល ​ក្នុងការងារបោសសម្អាតមីននេះ គឺជាសកម្មភាពមនុស្សធម៌មួយ ក្នុងចំណោមសកម្មភាពជាច្រើនទៀត ដើម្បីធ្វើឲ្យជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើង ។

កាលពីឆ្នាំ២០២២ អាជ្ញាធរមីន ​បានប្រកាសខេត្តកែប​ ជាខេត្តអស់មីនដំបូងគេ ​ហើយនៅដើមឆ្នាំ នេះ បានចាប់ផ្ដើមប្រកាសឃុំ និងភូមិមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន រួមទាំងការផ្ដល់​ដី​សុវត្ថិភាព​ដល់ពលរដ្ឋអាស្រ័យផល។ ដើម្បីឲ្យផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ បានសម្រេច​ជោគជ័យ សម្ដេចតេជោ បានបញ្ចេញនូវប្រាក់សន្សំប្រមាណ ៣០លានដុល្លារ ផ្ដល់ទៅអាជ្ញាធរមីន ធ្វើការងារវិស័យ ​មីននេះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm