អង្គភាពស៊ីម៉ាក់ដាក់ទិសដៅផែនការឆ្នាំ២០២៣ ដោះមីនចេញពីផ្ទៃដីជាង ២៦០ គីឡូម៉ែត្រក្រឡា

2023/01/11 08:18:23 pm        303

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដាក់ទិសដៅផែនការសម្រាប់​សកម្មភាព​បោសសម្អាតមីនចេញពីផ្ទៃដីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ​ឱ្យបានប្រមាណ ២៦០ គីឡូម៉ែត្រក្រឡាបន្ថែមទៀត។

ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ថ្លែង​ក្នុងពិធី​បូក​សរុបលទ្ធផលការងារប្រតិបត្តិឆ្នាំ២០២២ ​និងលើកទិសដៅផែនការឆ្នាំ២០២៣​ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ​នៅទីស្នាក់ការអង្គភាពស៊ីម៉ាក់។

ឯកឧត្ដម ហេង រតនា ​បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដី​មានមីន ​បានចំនួនជាង ១៩៤ គីឡូម៉ែត្រក្រឡា ​បើប្រៀបធៀប​និងផែនការ​ស្នើ​និងប្រមាណ ១៧០ ភាគរយនៃផែនការ»។

បើតាមលឯកឧត្តម ហេង រតនា សម្រាប់យុទ្ធសាស្រ្ដ និងគោល​នយោបាយរបស់រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ​ខាងមុខនេះ ​រាជរដ្ឋាភិបាលកម្ពុជា​ អនុវត្តតាមអនុសាស្រ្ដរបស់​សម្ដេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដី​ បាន​ផ្ដួចផ្ដើម​កើត​នូវ​មូលនិធិកម្ពុជា​គ្មានមីន ដើម្បីរំដោះគ្រាប់មីន​ចេញពីកម្ពុជា ​ទៅតាមផែនការដែល​បានគ្រោងទុក គឺកម្ពុជាគ្មានមីន​ត្រឹមឆ្នាំ២០២៥។

ឯកឧត្ដមបញ្ជាក់ថា «ឆ្នាំ២០២៣នេះ យើងមានផែនការធ្វើឱ្យបាន ​២៦៥ គីឡូម៉ែត្រក្រឡា។ យើង​សប្បាយរីករាយដែលសម្ដេចតេជោ ​លោក​បានយកចិត្តទុកដាក់ ហើយបានបង្កើត​មូលនិធិកម្ពុជា​គ្មានគ្រាប់មីន ២០២៥ ដែលមូលនិធិនេះ​ដើរតួនាទីសំខាន់នូវ​ក្នុងការជំរុញវិស័យ​សកម្មភាព​មីនឱ្យសម្រេចតាមទស្សនៈវិស័យកម្ពុជាគ្មានមីន ​ឆ្នាំ២០២៥»៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm