UN និយាយថា ​ទោស​ប្រហារជីវិត​របស់​អ៊ីរ៉ង់​ជាការ​សម្លាប់​ដែល​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋ

2023/01/11 09:28:22 pm        323

អ៊ីរ៉ង់៖ អ្នកនាំពាក្យ​របស់​ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទោស​ប្រហារជីវិតកំពុង​ត្រូវបាន​យកមក​ធ្វើជា​អាវុធ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដើម្បី​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាជន និង​លុបបំបាត់​ការប្រឆាំង ដោយនិយាយ​ថា ​ទោស​ប្រហារជីវិត​នេះ​គឺជា​ការសម្លាប់​ដែល​ដាក់ទណ្ឌកម្ម​ដោយ​រដ្ឋ​។

អ្នកនាំពាក្យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី Ravina Shamdasani បាន​និយាយថា ​ការប្រើ​ជា​អាវុធ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ​ដើម្បី​កាត់ទោស​ប្រជាជន​ សម្រាប់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដូចជា​អ្នក​ដែល​ចូលរួម ​ឬ​រៀបចំ​បាតុកម្ម ស្មើនឹង​ការសម្លាប់​ដោយ​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋ ហើយ​ទោស​ប្រហារជីវិត​នេះរំលោភច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន Mizan បាន​រាយការណ៍​ថា តុលាការ​របស់​ប្រទេស​អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បីនាក់​ទៀត ដោយបាន​បំពាន​ទៅនឹង​ការរិះគន់​ពី​អន្តរជាតិ​កាន់តែខ្លាំង​ឡើង​ចំពោះ​ការបង្ក្រាប​លើ​ក្រុមបាតុករ​។ ​ប្រទេស​អ៊ីរ៉ង់​បាន​ព្យួរ​ក​បុរស ២​នាក់​ផ្សេងទៀត​កាលពី​ថ្ងៃ​សៅរ៍ ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ​ជា​ជើងឯក​កា​រ៉ា​តេទ​ទួល​ពានរង្វាន់​ជាតិ​ជាច្រើន នៅក្នុង​ការប៉ុនប៉ងរ​បស់​ខ្លួនដើម្បី​លុបបំបាត់​ការធ្វើ​បាតុកម្ម ដែល​បាន​ថយចុះចាប់តាំងពី​ប្រទេស​នេះ​បានចាប់ផ្តើម​ អនុវត្ត​ទោស​ប្រហារជីវិត​ក្នុង​រយៈ​ច្រើន​សប្តាហ៍​នៃ​ការចាប់ខ្លួន​។

​សារព័ត៌មាន Mizan រាយការណ៍​ថា លោក Saleh Mirhashemi, Majid Kazemi និង​លោក Saeid Yaghoubi ត្រូវបាន​កាត់ទោស​ពីបទ​បានសម្លាប់​សមាជិក​កងជីវពល Basij ស្ម័គ្រចិត្ត ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង Isfahan ភាគ​កណ្តាល ដែល​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​ពួកគេ​។ កងកម្លាំង Basij ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្សរជន​ បាន​ឈានមុខ​ក្នុងការ​បង្ក្រាប​រដ្ឋលើ​ភាពចលាចល​ ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង Mahsa Amini អាយុ ២២ឆ្នាំ​ ខណៈ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​របស់​នគ​របាល​សីលធម៌ ​របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃទី១៦ ខែកញ្ញា​។​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm