មន្ទីរពេទ្យកុមារជាតិ អំពាវនាវអាណាព្យាបាល ពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ ដូសជំរុញទី៤-ទី៥ និងទី៦

2023/01/11 09:38:42 pm        414

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អាណាព្យាបាល ប្រជាពលរដ្ឋ អញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសជំរុញទី៤-ទី៥ និងទី៦ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ-19។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខភាព សុវត្ថិភាព​របស់​ប្រជាជនកម្ពុជា ជាពិសេសទាក់ទងការការពារជំងឺកូវីដ-19។

ចំណែកអាណាព្យាបាល និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 នៅមន្ទីរពេទ្យកុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ថ្ងៃនេះពួកគាត់បានមកចាក់វ៉ាក់សាំង ដើម្បី​ការពារសុខភាពរបស់ខ្លួនឯងផង ម្យ៉ាងខ្លាចឆ្លងរាលដាលដល់ប្រជាជនទូទៅ ជាពិសេសពួកគាត់​ពេញចិត្ត ពេញថ្លើមមែនទែន ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​បាននាំយកវ៉ាក់សាំង មានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព មកចាក់ជូនកូនចៅ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបញ្ជាក់ថា ដូចអស់លោក លោកស្រី បានជ្រាបហើយថា ការការពារជំងឺកូវីដ-19 ​គឺយើងត្រូវអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ​ជាមធ្យោបាយមួយ។ ប៉ុន្តែមធ្យោបាយ​មួយដែលចម្បង ​ហើយជាគ្រឹះទៀតនោះ ​គឺការចាក់ថ្នាំបង្ការជំងឺកូវីដ-19។ ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19នេះ ​វាមិនមានប្រសិទ្ធភាពជាប់រហូតនោះទេ គឺវាអាច​ការពារយើងបានមួយរយៈពេល។ ដូច្នេះតម្រូវឲ្យយើងគ្រប់រូប ​ត្រូវចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត ដើម្បីធ្វើឲ្យភាពស៊ាំក្នុងខ្លួនរបស់យើង ​មានភាពខ្លាំងក្លា ​រឹងម៉ាំគ្រប់គ្រាន់​ អាចការពារជំងឺកូវីដ-19នេះបាន៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm