ក្រសួងទេសចរណ៍​ ប្រកាសដាក់ចេញវិធានការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ឆ្នាំ២០២៣

2023/01/11 10:07:26 pm        386

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំក្រុមកាងាររាជរដ្ឋាភិបាល និងឯកជន នៅថ្ងៃទី១១ ខែមករា នៅទីស្តីការដោយបានប្រកាសដាក់ចេញវិធានការចំនួន១៩ ​គោលការណ៍ ដើម្បី​អនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ​ក្រោមប្រធានបទ “គ្រប់ថ្ងៃគឺជា​អច្ឆរិយភាព”។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាល ​និងឯកជន ដើម្បីស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ក្នុង ​និងក្រោយវិបត្តិកូវីដ១៩ ថ្លែងថា ដើម្បីធានាភាព​ជោគជ័យ​ក្នុងការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ​២០២៣ ​រាជរដ្ឋាភិបាលបានដាក់ចេញ​នូវវិធាន​ការសំខាន់ៗដោយឈរលើអភិក្រម ​(ការជំរុញព្រឹត្តិការណ៍) និង(ការផ្តោតលើការផ្សព្វផ្សាយ និង​ទំនាក់ទំនងសាធារណៈ) សំដៅសម្រេចគោលដៅ​យុទ្ធសាស្ត្រចំនួន២ រួមមាន៖ ទី១ ពង្រឹង​កិត្តិនាមកម្ពុជា​ នៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ ​ក្រោយវិបត្តិកូវីដ១៩ និងទី២ ពង្រឹងការ​ផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ​តាមគ្រប់រូបភាព និងគ្រប់មធ្យាបាយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា​២០២៣​បានជោគជ័យ គឺ​កម្ពុជាត្រូវរួមគ្នា ​អភិវឌ្ឍន៍​ការងារមួយចំនួន៤ចំណុច៖ទី១ អភិវឌ្ឍន៍​ផលិតផល​ និងសេវាកម្មទេសចរណ៍ ​ស្របតាមតម្រូវការទីផ្សារទេសចរណ៍ ទី២ រៀបចំ​តម្លៃប្រកួតប្រជែងឲ្យបានសមរម្យ ​មានគុណភាព និងទាក់ទាញ ទី៣ គោលដៅទេសចរណ៍​នានា​ត្រូវរៀបចំសម្រួលការធ្វើដំណើរល្អ លឿន បរិស្ថានល្អ និងទាក់ទាញ​ និងទី៤ រួមគ្នា​ពង្រីក​ការផ្សព្វផ្សាយនៅគ្រប់រូបភាព។

ឯកឧត្តម បន្តថា ​ដើម្បីជម្រុញចលនាទេសចរណ៍ក្នុងយុទ្ធនាការនេះដែរ ​នៅក្នុងឆ្នាំ២០២៣ កម្ពុជា បាន​រៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន២២ព្រឹតិ្តការណ៍រួមមាន៖ ​ព្រឹតិ្តការណ៍វប្បធម៌សាសានា និងប្រវត្តិសាស្ត្រចំនួន៧ ​ពិធីបុណ្យចំនួន៤ ព្រឹត្តិការណ៍កីឡាចំនួន៩​ ព្រឹត្តិការណ៍MICE ចំនួន២ និងមាន​ព្រឹត្តិការណ៍នៅតាមខេត្ត និងផ្នែកឯកជនជាច្រើនទៀត។

ឯកឧត្តម ថោង ខុន បង្ហាញក្តីរំពឹងថា​ នៅក្នុងដំណើរអនុវត្តយុទ្ធនាការឆ្នាំទស្សនាការកម្ពុជា​២០២៣​នេះ ប្រសិនប្រទេសចិនបន្តអនុវត្តគោលនយោបាយZero Covid កម្ពុជា រំពឹងនឹងទទួលបាន​ទេសចរណ៍​អន្តរជាតិមកទស្សនាកម្ពុជាមានប្រមាណ​ ៣លាននាក់ ហើយបើប្រទេសចិនដកចេញ​គោលនយោបាយZero Covid ​និងព្រឹត្តិការណ៍កីឡាSEA GAME លើកទី៣២នៅកម្ពុជា និង​អាស៊ានប៉ារ៉ាហ្គេម បានរៀបចំបានជោគជ័យ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ​បាន៤លាននាក់៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm