ភ្នំពេញ ៖ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ស៊ីម៉ាក់ក្នុងឆ្នាំ២០២២កន្លងទៅ ទទួលបានលទ្ធផលគួរជាទីមោទនៈដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជា ង ១៩៤ គីឡូម៉ែត្រក្រឡា ស្មើនឹង៩១,៤ភាគរយ គិតជាតំបន់ចម្ការមីនមានចំនួនជាង ៣៤០ និងរំដោះភូ មិគ្មានមីនបានចំនួន ១៦៨ភូមិ និងរំដោះរាជធានី/ខេត្តគ្មានមីនបានចំនួន ៩ រាជធានី/ខេត្ត ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៦១,៤៧៧ គ្រាប់។ នេះ បើតាមឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ បា នឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោ លដល់ប្រជាពលរដ្ឋជាងបីម៉ឺនគ្រួសារសម្រាប់ដីលំនៅស្ថាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ក្រៅពីនេះ ស៊ីម៉ាក់ក៏បានផ្សព្វផ្សាយអប់រំយល់ដឹងពីមីន ដល់ក្រុមគោលដៅបានចំនួន ២២.៧៦៥លើក មានអ្នកចូលរួមសរុបចំនួន ១.៣៤២.៧៩៤នាក់។ សមិទ្ធផលដែលសម្រេចបាននេះ ដោយសារតែបានទទួលជំនួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងជាពិសេសពីសម្តេចតេជោ ទាំងទស្សនដឹកនាំ សម្ភារបច្ចេកទេស និងថវិកា។
ឯកឧត្ដមឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៣ នេះ ស៊ីម៉ាក់មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និ ងចម្ការគ្រាប់ចំនួនជាង ២៦៨ គីឡូម៉ែត្រក្រឡា និងអាចមានលទ្ធភាពពង្រីកបន្ថែមដល់ប្រមាណ ៣០០ គីឡូម៉ែត្រក្រឡា និងត្រៀមឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ៗមួយចំនួនតាមភារកិច្ចចាំបាច់ ដើម្បីធានាសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕ ដោយ៖ គង់ ឌិន




