
សិង្ហបុរី ៖ អ្នកដំណើរ២នាក់បានរងរបួស បន្ទាប់ពីឧបករណ៍សាកថ្មទូរស័ព្ទ( Power Bank) បានឆេះនៅលើជើងហោះហើរក្រុមហ៊ុនអកាសចរណ៍ Scoot ក្នុងផ្លូវធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរីភ្លាមៗ មុនពេលហោះឡើង។ ជើងហោះហើរ TR993 របស់ក្រុមហ៊ុនអាកាសចរណ៍ Scoot ដែលហោះហើរពីទីក្រុងតៃប៉ិ ទៅកាន់ប្រទេសសឹង្ហបុរី បានវិលត្រឡប់មកច្រកទ្វារវិញ បន្ទាប់ពីឧបករណ៍សាកថ្មទូរស័ព្ទ ជាកម្មសិទ្ធរបស់ភ្ញៀវ ឡើងក្តៅខ្លាំង ខណៈយន្តហោះនៅលើដី។

