
អន្ដរជាតិ៖ អ្នកនាំពាក្យនគរបាលនិយាយថា នៅព្រឹកថ្ងៃពុធនេះ បុរសម្នាក់ប្រដាប់ដោយកាំបិតខ្លី បានវាយប្រហារទៅលើមនុស្ស ៦នាក់នៅស្ថានីយ៍រថភ្លើង Gare du Nord ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងជាច្រើននាក់ទៀតរងរបួសស្រាល។ នគរបាលបានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅលើខ្មាន់កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ និងនាំទៅកាន់មន្ទីរពេទ្យ ខណៈដែលមូលហេតុនាំឲ្យកើតមានការវាយប្រហារដោយកំាបិតនេះ ពុំត្រូវបានដឹងភ្លាមៗនោះទេ៕
