សម្ដេចតេជោ អរគុណអតីតប្រធានសភាកូរ៉េ ដែលជួយឱ្យកូរ៉េ និងកម្ពុជាសម្រេចកិច្ចការធំៗ ចំនួន៣

2023/01/12 04:15:38 am        366

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអគុណអតីតប្រធានសភាកូរ៉េដែលជួយឱ្យកូរ៉េនិងកម្ពុជាសម្រេចកិច្ចការធំៗចំនួន៣ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសការផ្តល់ហិរញ្ញប្បទានសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានកម្ពុជាបានលើកឡើងនូវការសរសើរបែបនេះ ខណៈទទួលជួបសំដែងការគួរសមពីឯកឧត្តម ប៉ាក់ យុងស៊ុក( Park Byeongseug )អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូងនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី១១មករានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ប៉ាក់ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានសង្កេតឃើញព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ឯកឧត្តមពិតជាមានការរីករាយណាស់ចំពោះវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជាហើយអ្វីដែលឯកឧត្តមកាន់តែមានភាពរីករាយនិងមោទនភាពបំផុតទៀតនោះគឺការដែលកម្ពុជាបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។

ក្នុងន័យនេះ ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា៖កាលពីឆ្នាំកន្លងទៅសម្ដេចបានដាក់ការងារឲ្យឯកឧត្តមធ្វើចំនួន ៣៖ ទី១គឺការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េ. ទី២ គាំទ្រការផ្ដល់ហិរញ្ញប្បទានសម្បទានសម្រាប់ការសាងសង់ស្ពានមិត្តភាព កម្ពុជា កូរ៉េនិងទី៣.បង្កើនកូតាសម្រាប់ឲ្យពលករកម្ពុជាបានទៅធ្វើការនៅប្រទេសកូរ៉េ ហើយឥឡូវនេះការងារទាំង៣គឺសម្រេចបា នប្រកបដោយជោគជ័យហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េ បានចូលជាធរមានហើយៗស្ពានមិត្តភាពកម្ពុជា កូរ៉េបានចុះហត្ថលេខារួចហើយៗកូតាសម្រាប់អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េបានកើនឡើងចំនួន៤០% ហើយអ្វីដែលឯកឧត្តមនិងប្រតិភូនឹងធ្វើបន្ត ទីមួយគឺធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េឲ្យកាន់តែរីកធំធាត់និងរឹងមាំថែមទៀត។ទី២ ស្វែងរកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះមីននិងទី៣លើកទឹកចិត្តឲ្យវិនិយោគទុនកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ឬតាមរយៈមួយបូកព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អដែលកត្តាទាំងនោះ គឺយុវជនមានគុណភាពខ្ពស់កម្ពុជាប្រើប្រាស់ប្រាក់ជាប្រាក់ដុល្លារហើយកម្ពុជានិងកូរ៉េមានកិច្ចព្រមព្រៀងគាំពារវិនិយោគនិងពាណិជ្ជកម្មសេរីជាមួយនឹងសក្តានុពលជាច្រើនទៀតដែលមាននៅកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ប៉ាក់ ដែលបានវាយតម្លៃលើវឌ្ឍនភាពកម្ពុជាជាមួយនឹងការអបអរសាទរលើជោគជ័យនៃការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យហើយសម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានធ្វើការងារទាំងបីដែលសម្ដេច បានស្នើសុំឲ្យជួយកន្លងមកដោយសម្រេចបានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀតតាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំឡើង ស្វែងរកជំនួយជួយដល់កម្ពុជាលើវិស័យដោះមីន និងជំរុញអ្នកវិនិយោគទុនកូរ៉េឲ្យមកកម្ពុជាតាមរយៈការមកវិនិយោគផ្ទាល់និងតាមរយៈការវិនិយោគមួយបូក។

គួរជំរាបថា ក្នុងឱកាសនេះ សម្តេចតេជោក៏បានទទួលពិសារបាយល្ងាចការងារជាមួយឯកឧត្តម ប៉ាក់ យុងស៊ុក (Park Byeongseug ) អតីតប្រធានរដ្ឋសភាកូរ៉េ រូបនេះនៅវិមានសន្តិភាពផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm