ស្អាង​យើង​ស្អាត និង​ព្រៃវែង​បន្ដ​ជ័យជម្នះ​ក្នុង​ពាន​ Soccer League ​ផ្នែក​បាល់ទាត់​នារី​

2023/01/12 05:05:00 pm        297

​បាល់ទាត់៖ ក្រុមបាល់ទាត់​នារី ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាត និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងបាន​បន្ដ​ជ័យជម្នះ​រៀងៗ​ខ្លួនក្នុងការ​ប្រកួត​ពានរ​ង្វាន់​ Soccer League ​លើក​ទី​៦ សម្រាប់​ការប្រកួត​ទី​២ ពូ​ល​ A ​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ។​

​សម្រាប់​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ស្អាង​យើង​ស្អាតគឺ​បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ ដោយ​លទ្ធផល ៨-០ គ្រា​ដែល​ប្រកួត​ទី​២ របស់​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែងគឺ​បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុង ១២-០ នៅ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នាដើម្បី​គ្រង​កំពូល​តារាង​ពូ​ល​ A ​បណ្ដោះអាសន្ន មុន​ក្រុម​ទាំងពីរត្រូវ​ជួបគ្នា​ក្នុង​ពូ​លនា​ថ្ងៃទី​១៣ ខែមករា​ស្អែក ។ រីឯ​ក្រុម​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​-​ប៊ុន រ៉ានី ច្បារអំពៅ នៅ​រក្សា ៣​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ចាញ់ ១ ខណៈ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុងមិនទាន់មាន​ពិន្ទុ​រាប់​នោះទេ ក្រោយ​ចាញ់ ២​ប្រកួត​ផ្ទួនៗ។​

​ដោយឡែក​ទៅ​ចាប់អារម្មណ៍​ការប្រកួត​ផ្នែក​បុរស ដែលជា​ការប្រកួត​ដំបូងសម្រាប់ ៤​ពូ​ល​ចុងក្រោយ​វិញរួមមាន​៖ ពូ​ល ​M ​ក្រុម​ព្រែកប្រា​កីឡាយកឈ្នះ​ក្រុម​ម៉ូ​លី​អេ​ហ្វ​ស៊ី ១-០ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាលយកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ខេត្តព្រៃវែង ៦-១។ ពូ​ល​ N ​ក្រុម ស​.​ស​.​យ​.​ក ស្វាយរៀង​យកឈ្នះ​ក្រុមយុវជន​ឬ​ស្សី​កែវ ៥-១ និង​ក្រុមយុវជន ៧​មករា​ច្រះ​ចំរេះ​(០១) បាន​យកឈ្នះ​ក្រុម​សេនា​អង្គរ​អេ​ហ្វ​ស៊ី ៨-២។​ ​រីឯ​ពូ​ល​ O ​គឺ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ីយកឈ្នះ​ក្រុម​ NL Galaxy FC ៨-១ និង​ក្រុម​វ័យចាស់​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ស្មើ​សមាគមន៍​បាល់ទាត់ អ​.​ម​.​ត ព្រះសីហនុ ៣-៣។ ពូ​ល​ P ​ក្រុម​ ZAITUN FC ​យកឈ្នះ​ក្រុម​ទីទុយ​ខ្មៅ ៥-២ និង​ក្រុម​ RFL FC ​យកឈ្នះ​ក្រុម​ Premium Lucky Legend ​ដោយ​លទ្ធផល ៣-០៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm