គ.ជ.ប ប្រកាស​នឹង​បិទ​ផ្សាយ​បញ្ជី​អ្នក​បោះឆ្នោត​ដំបូង​ទូទាំង​ប្រទេស នៅស្អែកនេះ

2023/01/12 06:30:40 pm        334

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា កាលបរិច្ឆេទ នៃការបិទផ្សាយបញ្ជីអ្នកបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល​នឹង​ត្រូវ​លុប​ចោល​ចេញ​ពី​បញ្ជី​បោះឆ្នោត ឆ្នាំ២០២២ នឹងត្រូវធ្វើនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ដោយ​ការ​បិទ​ផ្សាយ​ត្រូវធ្វើព្រមគ្នា នៅឃុំសង្កាត់ទូទាំង​ប្រទេស ហើយ​បញ្ជី​ទាំង​ពីរ​នេះ​ត្រូវ​បិទ​នូវ​ទន្ទឹម​គ្នា​លើ​ទីតាំង​តែមួ​យ ដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង​ទិន្នន័យ​របស់​ខ្លួន។

ថ្លែង​នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ីង ធីឫទ្ធី សមាជិក គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ ដែលមា​ន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុង​នោះ​ស្រី​ចំនួន​ ៥.១៦១.៩០៦នាក់ ខណៈការិយាល័យបោះឆ្នោតមានចំនួន ២៣.៧៨៩ការិយាល័យ។ ដោយ​ឡែក​ប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ស្ទួន និង​ការ​ដក​សិទ្ធិ​បោះឆ្នោត មានចំនួនសរុប ២៧១.១៤២នាក់។

នៅក្នុង​កិច្ចប្រជុំខាងលើនេះដែរ លោក ហ៊ីង ធីឫទ្ធី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែល បាន​ចុះឈ្មោះបោះឆ្នោត​រួច​ហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង​ទិន្នន័យ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ដែល​នឹង​ត្រូវបិទ​ផ្សាយ នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ ឬតាមApp ទូរស័ព្ទដៃ។ លោកហ៊ីង ធីឫទ្ធី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើរកឃើញថា មានកំហុសឆ្គង សូម​រួស​រាន់​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ដែលបងប្អូនបានចុះឈ្មោះយ៉ាងយូរត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៣ នេះ​។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ បាន​បញ្ចប់​ជាស្ថាពរ ដោយជោគជ័យទោះបីជាមានបញ្ហាគ្រោះធម្មជាតិមួយចំនួន និង​ស្ថិត​នៅ​ក្នុង​បរិបទ នៃ​ជំងឺកូវីដ-១៩ ក៏​ដោយ​នោះ។ យ៉ាងណាក៏ដោយការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់​ត្រូវ​បាន​បញ្ចប់​ក៏ពិតមែន ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm