កីឡាករ​ ៦​ប្រទេស​ចូលរួម​ការប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​សន្តិភាព​២០២៣

2023/01/12 07:03:50 pm        96

​ប្រណាំង​ម៉ូតូ៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានឱ្យដឹងថា​ ពេលនេះ​អ្វីៗ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ សម្រាប់​ការប្រកួតប្រណាំង​យានយន្ត​សន្តិភាព​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្ត​មណ្ឌល​គី​រី ទាំង​ប្រភេទ​ម៉ូតូ រថយន្ត Off Road និងប្រណាំង​រថយន្ត Rally​។​

​គណៈកម្មការ​រៀបចំ​ប្រណាំង​ម៉ូតូ Cross នៃ​ព្រឹត្តិការណ៍​នេះបញ្ជាក់ថា មកដល់ពេលនេះការចុះឈ្មោះ​ចូលរួម​ប្រកួត​លើ​ផ្នែក​ម៉ូតូ Cross មាន​កីឡាករ​ជាតិ​-​អន្តរជាតិ​ចំនួន ១១៥​នាក់​ហើយដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​លើ ៥ Class ពីថ្ងៃ​ទី​១៣-១៥ ខែមករា ឆ្នាំ​២០២៣​។ ក្នុង​ចំនួន​កីឡាករ ១១៥​នាក់​នេះគឺមាន​កីឡាករ​ជាតិ និង​អន្តរជាតិដែល​រស់នៅ​កម្ពុជា និង​មកពី​ក្រៅប្រទេសដូចជា​កីឡាករ​បារាំង ស្កុ​តលែ​ន វៀត​ណ​ម ថៃ កូរ៉េ​ជាដើម ខណៈ​ការប្រកួត​ត្រូវបាន​ចែកចេញជា​ ៥ Class ដូចជា Class-A Class-B Class-C Class-VIP និង​Class Lady-Kid​។​ ​អ្នករៀបចំ​ការប្រកួត​បន្តថា​ ថ្វីដ្បិតតែ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត Off Road សន្តិភាពឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្តមណ្ឌលគិរី​នេះនៅ​ឆ្ងាយ​ក៏ពិតមែន ប៉ុន្តែ​លោក​មើលឃើញថា កីឡាករ​នានា​មានការ​ស្រឡាញ់ និង​ចង់​ចូលរួម​ប្រកួត​ខ្លាំង ដោយពេល​នេះ​ទទួលបាន​ការចុះឈ្មោះ​ចូលរួមបាន​ជាង ១០០​នាក់​។

​សូម​ជម្រាបជូន​ថា ១២​ម៉ូ​ទ័​រ​ផាកគឺជា​ទីលាន​ស្តង់ដា​អន្តរជាតិ​មួយ ដែល​ក្នុង​ពេលធ្វើ​ទីលាន​នេះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ជា​ជនជាតិ​បារាំង ថៃ និង​មាន​រយៈ​ចម្ងាយ ១,៩​គីឡូម៉ែត្រ​។ ការចូលរួម​ប្រកួតនៅទីនេះ​គឺ​ត្រូវតែ​ស្វិតស្វាញ ដោយសារតែ​គោលការណ៍​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ត្រូវការ​ជ្រើសរើស​ធនធាន​កីឡាករ​ល្អៗ ដែលមាន​សមត្ថភាព​ខ្ពស់ៗ​ពិតប្រាកដ ដើម្បី​សម្រិតសម្រាំង​ធនធាន​កីឡាករ​ត្រៀម​ចេញទៅ​ប្រកួត​អន្តរជាតិ នៅក្រៅ​ប្រទេសនាពេលខាងមុខ​។

​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត Off Road សន្តិភាពឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm