ក្រសួងព្រមានមន្រ្តីប្រព្រឹត្តិខុសក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នឹងប្រឈមជាប់ពន្ធនាគារ

2023/01/12 08:24:32 pm        301

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ​អតីតយុទ្ធជន ​និងយុវនីតិសម្បទា ​ជាក្រសួង​សាមី​ទទួលខុសត្រូវ​ក្នុងការ​បើកសាច់ប្រាក់​រាល់កម្មវិធីជំនួយសង្គម ​បានព្រមានដល់​មន្រ្តី ​ក៏ដូច​ជា​ភ្នាក់ងារវីងទាំងអស់​មិនត្រូវ​ប្រព្រឹត្តិខុសជាដាច់ខាត​ ដែល​អាច​ឈាន​ដល់ការដាក់ពន្ធនាគារ ​ហើយករណីនេះ ធ្លាប់បាន​បញ្ជូន​អ្នក​ប្រព្រឹត្តិខុសទៅតុលាការរួចមកហើយ។

ខណៈមានភាពមិនប្រក្រតីធ្លាប់កើតមានឡើងក្នុងការបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ ឯកឧត្តម ឈួរ សុបញ្ញា ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិ​ជំនួយសង្គម នៃក្រសួង​សង្គមកិច្ច​ បានព្រមានពីទោសទណ្ឌតាមផ្លូវច្បាប់ ​ចំពោះមន្រ្តីអនុវត្តកម្មវិធី ​និងភ្នាក់ងារវីងទាំងអស់។ មន្រ្តី​អនុវត្តកម្មវិធី​ ដែលប្រព្រឹត្តិខុសមានការ​កឹបកេង​ថវិកា​ជាដើមនោះ ​គឺគ្មានការលើកលែង​នោះទេ​។ ច្បាប់​មានកំណត់ទាំងការសងសំណង ​និងទទួលទោសព្រហ្មទណ្ឌដោយអាចជាប់​ពន្ធនាគារ​រហូត​ចំនួន ៥ឆ្នាំ។

ឯកឧត្តម ឈួរ សុបញ្ញា បញ្ជាក់បន្ថែមថា ចំពោះភ្នាក់ងារវីង ​ដែលជាដៃគូជាមួយរាជរដ្ឋាភិបាល ទទួលខុស​ត្រូវក្នុង​ការ​បើកសាច់​ប្រាក់​ជូន​ពលរដ្ឋសម្រាប់កម្មវិធីជំនួយ​សង្គមដែលបាននឹង​កំពុង​អនុវត្តទាំងនេះ ​ក៏ត្រូវប្រឈមផ្លូវច្បាប់ផងដែរ ​បើសិនជារកឃើញថា បាន​កឹបកេង​លុយ​ប្រជាពលរដ្ឋ។ ការព្រមាននេះ ​គឺធ្វើឡើងបន្ទាប់ពីមានមន្រ្តីអនុវត្តកម្មវិធី និងភ្នាក់ងារវីង​មួយចំនួន​ត្រូវបាន​រកឃើញថា បានប្រព្រឹត្តិខុស។

ជាក់ស្ដែងកាលពី អំឡុងខែ វិច្ឆិកា ឆ្នាំ ២០២២ ស្មៀនសង្កាត់តាខ្មៅ ​ក្រុងតាខ្មៅ ​ខេត្តកណ្ដាល ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធនឹងការកឹបកេងលុយប្រជាពលរដ្ឋក្រីក្រក្នុងចំនួនជាង​ ៧០លានរៀល។ ករណីនេះ​ ត្រូវបានបញ្ជូន​ទៅតុលាការដោះស្រាយតាមផ្លូវច្បាប់។

កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ​អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួង​សង្គមកិច្ច ​អតីតយុវជន ​និងយុវនីតិសម្បទា ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយរងការចោទចំនួន២ករណី រួមមាន៖ ​បទចោទពីការកេងយកផល ប្រយោជន៍ដោយខុសច្បាប់ និងបទចោទលើករណីសម្អាតប្រាក់ ។

កម្មវិធីជំនួយសង្គមដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តនាពេលនេះ រួមមាន កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជួយដល់គ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ​ដែលអនុវត្តតាំងពីឆ្នាំ ២០២០ មកទល់បច្ចុប្បន្ន។ កម្មវិធីនេះ​បានចំណាយថវិកាប្រមាណ ​៩០០លានដុល្លាររួចមកហើយ។ រាជរដ្ឋាភិបាល​ ក៏បាន​ចំណាយ​ថវិកាជាង ​១៣លានដុល្លារ ក្នុងការបើកសាច់ប្រាក់លើកទី ១ ជួយ​ដល់ប្រជាពលរដ្ឋរងគ្រោះពីបញ្ហាទឹកជំនន់ ​និងពលរដ្ឋដែលរងគ្រោះពីបញ្ហាសម្ពាធអតិផរណា​ផងដែរ ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm