សម្តេចតេជោ៖ សំឡេងបណ្តាប្រទេសខាងត្បូងលេចឡើងក្នុងឆ្នាំនេះ រួមគ្នាដោះស្រាយបញ្ហាប្រឈម

2023/01/12 09:06:42 pm        715

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការរីករាយ​និងគាំទ្រ​ចំពោះ​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ​នាយករដ្ឋមន្ត្រីឥណ្ឌាឱ្យមានកិច្ចប្រជុំកំពូលស្តីពី​សំឡេង​នៃ​បណ្ដា​ប្រទេស​ខាងត្បូង ដោយ​សម្តេចថា សំឡេងនេះបានលេចឡើងនៅក្នុងឆ្នាំ២០២៣ និងតទៅ​មុខទៀត ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល​ដែលកំពុងកើតមានជាច្រើន។

តាមរយៈប្រព័ន្ធវីដេអូពីភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១២ ខែមករា ជាមួយនឹងសេចក្ដីសោមនស្ស​ដែល​បានចូលរួមក្នុងកិច្ចប្រជុំកំពូល​ស្តីពី​សម្លេង​បណ្តា​ប្រទេស​ខាងត្បូង​ដែលជាវេទិកា​ដ៏មាន​សារៈសំខាន់​សម្រាប់ការពិភាក្សា និងចែករំលែកទស្សនៈអំពីបញ្ហានិងកាលានុវត្តភាព​សំដៅ​ស្វែងរក​ដំណោះស្រាយក្នុងការកសាងអនាគតប្រកប​ដោយវិបុលភាព​ សម្តេចក៏បានអគុណ​ដល់​នាយករដ្ឋ​មន្ត្រី​ឥណ្ឌាដែល​បាន​អញ្ជើញសម្ដេចចូលរួមនៅក្នុងវេទិកា​ដែល​មានសារៈសំខាន់នេះ​ហើយ​ក៏បានអបអរ សាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងឋានៈជាប្រធាន G២០ ផងដែរ ហើយសម្ដេចថា សំឡេងនៃបណ្ដាប្រទេសខាងត្បូងត្រូវបានលេចឡើងនៅក្នុងឆ្នាំ ២០២៣​និង​តទៅមុខទៀត ដោយសម្តេចបញ្ជាក់ថា ប្រទេសខាងត្បូងយើងនេះ​គឺជាជនរងគ្រោះ មិនមែន​ជាអ្នកបង្កទេ ហើយ​បច្ចុប្បន្នបញ្ហា​បាន​ក្តៅគគុក​ជាមួយ​នឹង​និន្នាការ​អវិជ្ជមាន​ដែលបានកើត​មានជាច្រើន រាប់ទាំងបញ្ហាសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។

សម្តេចបន្តថា ជាមួយបញ្ហាប្រឈមខាងលើ កិច្ចការអទិភាពរបស់យើង​ដើម្បីកសាងអនាគត​ប្រកប​ដោយវិបុលភាពគឺការស្ដារនិងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ​ឲ្យមានភាព​រលូននិងរស់រវើកឡើងវិញតាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និង​ការតភ្ជាប់​ច្រវ៉ាក់ផ្គត់ផ្គង់​ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុប៉ូល និងពហុភាគីនិយម ​និងពន្លឿនការធ្វើបដិវត្តន៍ឌីជីថល​ដែល​ជា​ប្រភពកំណើតថ្មីប្រកបដោយថាមពល។

ក្នុងស្មារតីនេះ សម្ដេចបញ្ជាក់ថា ​ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់​តែស៊ីជម្រៅពេញ​លេញរវាង​ប្រទេសខាងត្បូងប្រទេសដៃគូនិងប្រទេសអភិវឌ្ឍន៍ទាំងក្នុងក្របខណ្ឌតំបន់​និងក្រៅតំបន់​ព្រមទាំង​ស្ថាប័នអន្តរជាតិនានា​គឺជាយន្តការដ៏ចាំបាច់ដើម្បីស្វែងរក​យុទ្ធសាស្ត្រឈ្នះឈ្នះ​និង​ទាញប្រយោជន៍​ជា​អតិបរមាពីការវិវត្តនៃសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្ដេចថា ខណៈនិន្នាការ​ពហុប៉ូល​និងការបែងចែកប្លុកកំពុង​លេច​ឡើងកាន់​តែច្បាស់ ការ​គោរព​ឯករាជ្យ អធិបតេយ្យនិងសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើស​សម្រាប់ការអភិវឌ្ឍរបស់ប្រទេស​នីមួយៗ​ជាកិច្ចការដែលយើងទាំងអស់គ្នាជាប្រទេសកំពុង​អភិវឌ្ឍន៍​ត្រូវបន្តប្រកាន់ជំហ។ទន្ទឹមនេះយើងទាំងអស់គ្នាត្រូវបន្តជំរុញយន្តការពហុភាគីនិយម​ និងវប្បធម៌សន្ទនាក្នុងការ​ដោះ​ស្រាយ​បញ្ហាប្រឈមនានាសំដៅទប់ស្កាត់ការបែងចែកសេដ្ឋកិច្ច​និងប្លុកពាណិជ្ជកម្មព្រមទាំង​បញ្ជៀស​នូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុដើម្បីថែរក្សាសន្តិភាព សន្តិសុខ​និងស្ថេរភាពតំបន់ ​ហើយផ្ដោត​លើការអភិវឌ្ឍ​ប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវា​សុខភាព​សាធារណៈ​និង​ការគាំពារ​សង្គមពិតជាមានសារៈសំខាន់​ដើម្បីត្រៀមទប់ទល់ការ​ប៉ះទង្គិច​ផ្សេងៗ​ទៀតនាពេលអនាគត។

អនុវត្តធនធានមនុស្សនិងផ្ដោតលើកាលានុវត្តភាពនៃបម្រែបម្រួលវិទ្យាសាស្ត្រ ​តម្រូវការទីផ្សារ​ការងារ ​និងការអភិវឌ្ឍ ​ខណៈបច្ចេកវិទ្យាឌីជីថលបានក្លាយ​ជាកម្លាំងចលករនិងរឹងមាំ​ក្នុងការ​លើកកម្ពស់ ពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ​ពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។ទោះជាយ៉ាងណាក្តី ការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍នៅតែបន្ត​មានគម្លាត។ ក្នុងថ្ងៃនេះយើងពិតជាមានការចាំបាច់ក្នុងការចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ បទ​ពិសោធន៍​និងការបណ្ដុះបណ្ដាល​ក៏ដូចជា​ការ​ទាក់ទាញ​នូវការវិនិយោគការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​និងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍។

សម្តេចថា ការលើកកម្ពស់ ​ការអភិវឌ្ឍ​សេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់​ទ្រទ្រង់​កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព​តាម​រយៈការ​គាំទ្រ ការពង្រីក ​កិច្ចសហប្រតិបត្តិការ​លើការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធបៃតង ​ការជំរុញធ្វើអន្តរកាលថាមពល​និងការប្រើប្រាស់​បច្ចេកវិទ្យា​បៃតងជាដើម៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm