រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មកម្ពុជា ពង្រីកសកម្មភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2023/01/12 10:15:31 pm        323

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍គន្លឹះ ដល់សភាពាណិជ្ជកម្មកម្ពុជា​ជាប់​អាណត្តិថ្មី ខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុនបន្ថែម និងការពិនិត្យ​លទ្ធភាពបង្កើតសភាពាណិជ្ជកម្ម​ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការ​លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទការបោះឆ្នោតជ្រើសរើស​សមាជិក​ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​អាណត្តិទី៤ លើកទី២ ​និងសភាពាណិជ្ជកម្មកម្ពុជា​អាណត្តិទី ៥ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះថា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្ម​កម្ពុជា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់​សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុង​ប្រទេស ​និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ​ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់​សភាពាណិជ្ជកម្មកម្ពុជា​ និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត​ ឱ្យកាន់តែល្អប្រសើ​ ត្រូវខិតខំស្វែងរក និង​ទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុន​នៅកម្ពុជាឲ្យបានកាន់តែច្រើន, សហការជាមួយ​ក្រសួងពាណិជ្ជកម្ម ​ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅ​តាមតំបន់ ឬប្រទេសណាមួយ ​ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ​ដើម្បីសម្រួល​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅក្រៅប្រទេស ​ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។

សភាពាណិជ្ជកម្ម ​គួរបន្តការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដី, ពង្រឹង ​និង​អភិវឌ្ឍន៍​សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្តទាំង ១៨ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការវិនិយោគ ​និង​ស្រប​ទៅ​តាម​បរិបទ​បច្ចេកវិទ្យា ៤.0, និងបន្តចូលរួម​សហការ​ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ​ស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មក​សិផល ​សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្នុងពិធីនេះ, អ្នកឧកញ៉ា គិត ម៉េង ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​សម្រាប់អាណត្តិថ្មី ​បានថ្លែងនូវការប្តេជ្ញាចិត្ត នឹង​ខិតខំ​ប្រឹងប្រែង​ពង្រីក ​និងពង្រឹងការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងការដោះស្រាយ​ការងាររាំងស្ទុះ នូវរាល់ចំណុចដែលខ្វះខាតផ្សេងៗ ​ដើម្បីស្វែងរកអ្វីដែលជាប្រយោជន៍សម្រាប់វិស័យឯកជន និងសម្រាប់ប្រទេសជាតិ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm