Sebastian Loeb ឈ្នះ ៣​ដំណាក់កាល​ជាប់​គ្នា​នៅ Dakar Rally តែ Nasser Al-Attiyah បន្ត​នាំមុខ​រួម​

2023/01/12 10:17:32 pm        50

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb បាន​បន្ត​ប្រជែង​ឈ្នះ ៣​ដំណាក់​កាល​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី​១០ ម្សិលមិញ​។

​​លើ​ចម្ងាយ​ផ្លូវ ១១៤គីឡូម៉ែត្រ​ក្នុង​ដំណាក់​កាល​ទី១០ Sebastian Loeb បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ១​ម៉ោង ៤៨នាទី ៣២វិនាទី​តាម​ពីក្រោយ​ដោយ​កីឡាករ​ស៊ុយអែត Mattias Ekstrom យឺត​ជាង ៣នាទី និង​លេខ៣ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes​។ ​នេះ​ជា​ជ័យជំនះ ៤ដំណាក់កាល​សំរាប់ Sebastian Loeb ក្នុង​ឆ្នាំ២០២៣ នេះ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ជើងឯក Rally ពិភពលោក ៩សម័យ​រូបនេះ​ឡើង​មក​ឈរ​លេខ៣ ក្នុង​តារាង​រួម​។ ​អ្នក​នាំ​មុខ​គេ​ផ្នែក​រថយន្ត​នេះ​នៅតែ​ជា​កីឡាករ​ជើងចាស់​កាតា Nasser Al Attiyah ដែល​នាំមុខ​ដាច់​ដល់​ទៅ ១ម៉ោង ២១នាទី ៣៤វិនាទី​ពី​អ្នក​លេខ២ Lucas Moraes​។

​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ ជ័យជំនះ​ដំណាក់កាល​ទី១០ បាន​ទៅ​កីឡាករ​មកពី​ប្រទេស​បុ​ត​ស្វា​ណា Ross Branch តែ​អ្នក​នាំមុខគេ​ក្នុង​តារាង​រួម​បាន​ផ្លាស់ប្តូរ​មក​ជា​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides វិញ​មាន​វេលា​ចំណេញ ១នាទី ២៩វិនាទី ទម្លាក់​កីឡាករ​អាមេរិក Skyler Howes ទៅ​លេខ២ វិញ​។ ​សំរាប់​ដំណាក់កាល​ទី១១ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ ៤២៦គីឡូម៉ែត្រ ​ខណៈ​ការប្រកួត​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃអាទិត្យ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        384
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm