ព្រៃវែង​ទទួល​បាន​ការ​សរសើរ​ដ្បិត​ចាញ់​វិសាខាក្នុង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ

2021/04/27 09:59:58 am        28

បាល់ទាត់៖ ទីបំផុត​ក្រុម​វិសាខា​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ (​ថ្នាក់​ជាតិ​) ឆ្នាំ​២០២០ ដោយ​ត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏ ​ក្រោយ​យកឈ្នះ​ខេត្ត​ព្រៃវែងដោយ​ការ​ទា​ត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៩–៨ បន្ទាប់ពី​ប្រកួត ៩០​នាទី​ស្មើគ្នា ១-១ កាលពី​យប់មិញ។ ប៉ុន្តែ​ទោះបី​បរាជ័យ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ពិត​មែន តែ​ព្រៃ​វែង​បាន​ទទួល​ការ​កោត​សរសើរ​ស្ទើរ​ពី​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​គ្រូ​វិសាខា​ផង​ដែរ។

​ការប្រកួត​ដ៏​តានតឹង​នេះ ខេត្ត​ព្រៃវែង​គឺជា​អ្នក​រក​បាន​គ្រាប់​នាំមុខ ១​គ្រាប់​មុន​ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ វុ​ធ តុលា មុន​ត្រូវ​រៀមច្បង កែវ សុខ​ផេង ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​វិសាខា​នៅ​នាទី​៣៧ ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ចប់​ការប្រកួត។ ឈាន​ដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ក្រុម​ទាំងពីរទាត់​ដល់​ទៅ ១០​លើកទើប​រក​ឃើញ​ក្រុម​ឈ្នះ​-​ចាញ់ ដោយ​វិសាខាធ្វើ​បាន​សម្រេច ៩​គ្រាប់ ឯ​ខេត្ត​ព្រៃវែង​រក​បាន ៨​គ្រាប់​ប៉ុណ្ណោះ។​ ទោះបី​មិន​អាច​បំបែក​កំណត់ត្រា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្ដី តែ​លោក ឡុ​ច សុភា គ្រូ​បង្វឹក​ខេត្ត​ព្រៃវែងបាន​សម្ដែង​ការ​ពេញ​ចិត្ត ចំពោះ​កូន​ក្រុម​ខ្លួនដែល​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ លើស​ពី​ការ​ស្មានក្នុង​ជំនួប​ជាមួយ​ក្រុម​សិស្ស​ច្បង​វិសាខា។ ហើយ​លោក​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ ក្នុង​ជំនួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ននា​ដើមខែ​ក្រោយ។​



​​ដោយឡែក​លោក Colum Curtis គ្រូ​បង្វឹក​វិសាខា​ក៏បាន​សម្ដែង​ការ​ពេញ​ចិត្ត ចំពោះ​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡាករ​ខេត្ត​ព្រៃវែង​ដែរ ទម្រាំ​ក្រុម​ខ្លួន​អាច​យកឈ្នះ​ក្នុង​លទ្ធផល​ដ៏​តានតឹង​ដូច្នេះ។ លើស​ពី​នេះ​លោក​រំពឹង​ថា នឹង​រៀបចំ​ក្រុម​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្លិប​ណាហ្គា​វើ​ល​ដ៏ នា​ពេល​ឆាប់ៗ​ខាងមុខ។​ ​គួរ​បញ្ជាក់​ថា ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិឆ្នាំ​២០២០ គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​វិសាខាត្រូវ​ជួប​ណាហ្គា​វើ​ល​ដ៏ ដើម្បី​ដណ្ដើម​ជើងឯក។ ប៉ុន្តែ​មុន​ឈាន​ដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏​មាន​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ភ្នំពេញ​ក្រោ​ន និង​ខេត្ត​ព្រៃវែង​នា​រសៀល​ថ្ងៃ​ជាមួយ​គ្នា​នេះ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm