
កោះកុង៖ អាជ្ញាធរស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្រេចវាយកម្ទេចចោលសំណង់របងរឹងមាំដែលលួចសង់ចូលដីចំណីឆ្នេរសមុទ្រស្ថិតនៅក្នុងឃុំប៉ាក់ខ្លង បន្ទាប់ពីវាស់វែង និងស្រាវជ្រាវរកឃើញថាគ្មា នច្បាប់អនុញ្ញាត។
សំណង់ជារបងបេតុងរឹងមាំដែលលយចូលដីចំណីឆ្នេរសមុទ្រប្រវែងប្រមាណ៣០ម៉ែត្រ ត្រូវបានអាជ្ញាធរបញ្ជាឱ្យម្ចាស់សំណង់វាយកម្ទេចចោលដោយគ្មានការលើកលែង និងចាត់ទុកថា ជាទង្វើល្មើសនឹងច្បាប់ហាមឃាត់។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ការមានវិធានការបែបនេះ គឺដើម្បីចៀសវាងអ្នកដទៃផ្សេងទៀត អាចលួចសង់បែបអនាធិបតេយ្យលើសម្បត្តិសាធារណៈរបស់រដ្ឋ ដូចករណីនេះនៅពេលក្រោយទៀត។
កំណត់ហេតុរបស់អាជ្ញាធរស្រុកមណ្ឌលសីមា បានឱ្យដឹងថា អ្នកសាងសង់រំលោភចូលដីចំណីឆ្នេរសមុ ទ្រនោះជាពលរដ្ឋមានទីលំនៅនៅរាជធានីភ្នំពេញ។
លោក អៀង ធី តំណាងម្ចាស់សំណង់របងនោះបានលើកឡើងថា លោកឯកភាពឱ្យវាយកម្ទេចចោលដោយសារលោកពុំបានដឹងថា បានសង់ចូលចំណីឆ្នេរសមុទ្រនោះទេ។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ក៏បានស្នើសុំប្រជាពលរដ្ឋ ឬអ្នកវិនិយោគនីមួយៗ មេ ត្តាធ្វើពាក្យសុំច្បាប់សាងសង់ឱ្យត្រឹមត្រូវជាមុនសិន មុននឹងសាងសង់សំណង់ណាមួយ ពុំមែនធ្វើបណ្តើរសុំច្បាប់បណ្តើរនោះទេ។ លោកបន្ថែមថា រដ្ឋបាលស្រុក មានក្រុមការរងារជំនាញចុះពិនិត្យវាយតម្លៃតាមលក្ខណៈបច្ចេកទេសបទដ្ឋាន៕ អត្តបទ៖ឈឹម មករា






