
អន្ដរជាតិ៖ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងញូវដែល្លី នាំគ្នាត្អូញត្អែពីការដកដង្ហើមដោយសារតែខ្យល់ពុល ខណៈដែលអ័ព្ទចុះយ៉ាងក្រាស់នៅរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងញូវដែល្លី បានរងគ្រោះរួចទៅហើយដោយសារតែរលកត្រជាក់ ហើយការចុះអ័ព្ទ បានធ្វើឲ្យប៉ះពាល់ផងដែរដល់ជើងហោះហើរ និងសេវាកម្មរថភ្លើង ។ លោក Rajesh Kumar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងរដ្ឋធានីញូវដែល្លី និយាយថា រដ្ឋធានីរបស់លោកប្រៀបបាននឹងទីក្រុងហ្គាស ។ ខ្យល់នៅទីនេះមានជាតិពុលខ្លាំងណាស់ វាកាន់តែធ្ងន់ធ្ងរទៅដល់កម្រិតមួយដែលពិបាកទ្រាំ ធ្វើឲ្យពួកយើងរស់ទាំងការលំបាកនៅទីនេះ៕
