​ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើចង់ឱ្យមានវេទិកាសន្ទនាមតិជាមួយពលរដ្ឋនៅមូលដ្ឋានឱ្យបានផុលផុស

2023/01/13 02:26:12 am        609

ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​សូម​ណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិចារ​ណារៀបចំគោល​ការណ៍​ជាក់លាក់មួយ ដើម្បីធានាបាននូវកិច្ចសហការរវាង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ជាមួយ​និងមន្ទីរព័ត៌មាន ជា​ពិសេស​អភិបាលរង ទទួលបន្ទុកអ្នកនាំពាក្យជួយរៀបចំវេទិកាសន្ទនាមតិ ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាពលរដ្ឋនៅតាម​មូល​ដ្ឋាន ឃុំ-សង្កាត់ ឱ្យបានផុលផុស។

ឯកឧត្ដម ផៃ ស៊ីផាន បានសូមណូមពរបែបនេះ ក្នុងពេលបូកសរុបលទ្ធផលកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមថ្លែងថា៖ «ខ្ញុំបាទ សូមសំណូមពរដល់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ក៏ដូចជា​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកនាំពាក្យថ្នាក់ជាតិ (ជាថ្នាក់ដឹកនាំ ជិតស្និទ្ធនឹងរដ្ឋមន្រ្ដីក្រសួងសាម៉ី) មេត្តា​ពិចារណារៀបចំគោលការណ៍ជាក់លាក់មួយ ដើម្បីធានាបាននូវកិច្ចសហការរវាង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ជាមួយ​និងមន្ទីរព័ត៌មាន ជាពិសេសអភិបាលរង ទទួលបន្ទុកអ្នកនាំពាក្យ ជួយរៀបចំវេទិកាសន្ទនាមតិ ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឃុំ-សង្កាត់ ឱ្យបានផុលផុស។

ឯកឧត្ដម បានបន្តថា ការធ្វើវេទិកាបែបនេះ ដើម្បីឈានទៅសម្រេចបាននូវការដឹង ការយល់ និងការចូលរួមរបស់​ប្រជាពល​រដ្ឋ ក្នុងកិច្ចថែរក្សា ការពារប្រកបដោយសាមគ្គីភាព ឯកភាព យ៉ាងជិតស្និតរវាងរាស្រ្ត និងរដ្ឋ (ស្របតាម​ស្នូល​ទី១ នៃយុទ្ធសាស្រ្តចតុកោណ ស្តីពីការបង្កើនល្បឿនកែទម្រង់ អភិបាលកិច្ច)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm