
អន្ដរជាតិ៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា សហរដ្ឋអាមេរិកសាទរចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបង្កើនការចំណាយការពារជាតិទ្វេដងនៅឆ្នាំ២០២៧ មុនជំនួបគ្រោងទុកក្នុងសប្តាហ៍នេះ រវាងលោកប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកឡោក Lloyd Austin ក៏ដូចជារដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន លោក Blinken និយាយថា សហរដ្ឋអាមេរិក គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើទីអវកាសជាមួយជប៉ុនក្នុងសប្តាហ៍នេះ៕
