
អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុងប៉េកាំង បានច្រានចោលការអំពាវនាវឲ្យចិនចែករំលែកព័ត៌មានជំងឺ COVID-19ជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក ទោះបីជាក្រសួងសុខភាពពិភពលោក(WHO) បង្ហាញក្តីកង្វល់ពីកង្វះខាតទិន្នន័យក៏ដោយ។
ពលរដ្ឋវ័យ ៣៥ឆ្នាំម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ខ្ញុំគិតថាវាពុំចាំបាច់នោះទេ ចិននៅតែជាចិន ខ្ញុំមិនគិតថាវាចាំបាច់ត្រូវចែករំលែកទិន្នន័យខ្លួនឯង ជាមួយប្រទេសដទៃនោះទេ៕
