ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកវិស័យព័ត៌មានជាវិស័យមួយដ៏សំខាន់ ដើម្បីជួយផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផលនានា រួមនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍បែបនេះ ក្នុងពេលធ្វើជាអធិបតីបិទ កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» នាថ្ងៃទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដចថ្លែងថា ក្រោមការដឹកនាំប្រកយដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលឱ្យកម្ពុជាទទួលបាននូវស្ថេរភាព និងសន្ដិភាពនយោបាយ ឯកភាពជាតិ លើការអភិវឌ្ឍនូវគ្រប់វិស័យ។
សម្ដេចក្រឡាហោមបានថ្លែងថា៖«វីស័យវិស័យព័ត៌មាន ជាវិស័យមួយដ៏សំខាន់ ដើម្បីជួយផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផលនានា រួមនឹងផលលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរ»។
សម្ដេចបានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ អំពីលទ្ធផលការងារដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើជារៀងរាល់ថ្ងៃ សូម្បីកិច្ចប្រជុំថ្នាក់រដ្ឋបាលខេត្ត ឬក្រុមប្រឹក្សាខេត្តក៏គួរមានការផ្សព្វផ្សាយឱ្យបានផុសផុលផងដែរ។
សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ដ្រីនាំពាក្យ និងអភិបាលរងខេត្ត ទទួលបន្ទុកឱ្យសកម្មថែមទៀតលើការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននេះ។ សម្ដេចក៏បានណែនាំដល់អ្នកនាំពាក្យពង្រឹងកិច្ចសហការគ្នាជាមួយមន្ទីរព័ត៌មាន ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត័មានសមិទ្ធផលនានា ពិសេសនៅថ្នាក់មូលដ្ឋានរបស់ខេត្ត។
សម្ដេច បានគាំទ្រទាំងស្រុងចំពោះ គំនិតផ្គួចផ្ដើមនូវការពិភាគ្នាក្នុងកិច្ចប្រជុំស្ដីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» នាថ្ងៃទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ននេះ ហើយក៏គាំទ្រនូវខ្លឹមសារដែលអង្គប្រជុំរបស់យើងបានលើកឡើងហើយនឹងពិភាក្សាគ្នាពេញមួយថ្ងៃនេះ៕