រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ទទួលអំណោយអង្ករចំនួន ៥តោន ពីក្រុមហ៊ុន ភីអេចវីស៊ីធី អេ ២៨៨៨

2023/01/13 03:40:26 am        221


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលអង្ករចំនួន ៥តោន ដែលជាអំណោយរបស់លោក លី ដូនី នាយកក្រុមហ៊ុន ភីអេចវីស៊ីធី អេ ២៨៨៨ ឯក (PHVCT A2888 Co., Ltd) និងលោកស្រី លី ហួរ ដើម្បីទុកសម្រាប់ចែក​ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា ការផ្តល់អង្កររបស់ក្រុមហ៊ុននៅពេលនេះ ពិតជាមានតម្លៃ និងឆ្លើយតបបាន​ទាន់​ពេលវេលា សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន តាមភូមិឃុំក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលលោកជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយទីនោះ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជា​ទាន់​ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ។

លោក លី ដូនី បានជម្រាបជូនថា ដោយមើលឃើញពីសកម្មភាពការងារមនុស្សធម៌របស់ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង​លោកជំទាវ ដែលជានិច្ចកាលតែងតែនាំយកនូវអំណោយជាស្បៀងអាហារ សំភារៈបរិក្ខា និងថវិកា ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា កុមារពិការ គ ថ្លង់ ជាច្រើនកន្លែង ទើបក្រុមហ៊ុនរបស់លោក បាននាំយកអង្ករចំនួន ៥តោន មកចូលរួមក្នុងសកម្មភាពការងារមនុស្សធម៍។

នាយកក្រុមហ៊ុនបានលើកឡើងថា នេះជាការចូលរួមចំណែករបស់ក្រុមហ៊ុន សម្រាប់ជួយ​ដល់ប្រជាពលរដ្ឋតាម​មូលដ្ឋាន​តាមរយៈ​ ឯកឧត្តមរដ្ឋមន្រ្តី ពីព្រោះថាសព្វថ្ងៃនេះ ប្រទេសកម្ពុជា​ក្រោមការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយបើកឱកាស​ឲ្យអ្នក​វិនិយោគគិន និង​ក្រុមហ៊ុននានាអាចរកស៊ីបាន។ ហេតុដូច្នេះហើយ ក្រោយទទួលបានការចំណេញមួយផ្នែកណានោះ ក្រុមហ៊ុន​ក៏​បាន​មើលឃើញ​ពីការបរិច្ចាគធនធានរបស់ខ្លួន ជួយដល់រាជរដ្ឋាភិបាលវិញ សម្រាប់យកទៅចែក​ជូនបន្តដល់​ប្រជាពលរដ្ឋ​របស់យើង​នៅតាម​មូល​ដ្ឋាន​។​​

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីសកម្មភាពការងារអាជីវកម្មរបស់ ភីអេចវីស៊ីធី ដែលបាន​បង្កើតឡើ​ងដោយ​ស្របច្បា​ប់​នៅក្នុងប្រទេសកម្ពុជា រយៈពេលជិត ២ឆ្នាំមកហើយ តាមរយៈការផ្តល់អាជ្ញាបណ្ណ ៥ឆ្នាំ ហើយដំណើរការ​អាជីវកម្ម​បាន​ធ្វើការ​បង់ពន្ធត្រឹមត្រូវ និងមានចំណូលចូលរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm