កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ កំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គ និងស្រុកសាមគ្គីមានជ័យ បានរងការជន់លិចផ្លូវសារជាថ្មីដោយសារជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ ស្រុកសាមគ្គីមានជ័យ។ មកដល់ពេលនេះ ស្ថានភាពទឹកនៅជន់លិចនៅឡើយ។
តាមការបញ្ជាក់ពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ អោយដឹងថា ផលប៉ះពាល់វិញ គឺបានប៉ះទៅលើឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ត្រូវជម្លៀសប្រជាពលរដ្ឋ៦២គ្រួសារ ឃុំពាម ស្រុកសាមគ្គីមានជ័យ ជម្លៀសព្រះសង្ឃវត្តតាំងខ្មៅ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ១៩គ្រួសារ និងវត្តរលាំងមាស ឃុំត្បែងខ្ពស់ និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យក៏ទឹកកំពុងជន់លិចផងដែរ៕





