លទ្ធផល​ការប្រកួត​ទី​២ ក្នុង​ពូ​ល​ A, B, C ​និង​ពូ​ល​ D ​នៃ​ពានរង្វាន់​ Soccer League ​លើក​ទី​៦

2023/01/13 05:08:39 pm        146

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League ​លើក​ទី​៦ ឆ្នាំ​២០២៣ បាន​ឈានដល់​ការប្រកួត​ទី២ នៃ​វគ្គ​ជម្រុះ​តាម​ពូ​លហើយកាលពី​ថ្ងៃទី​១២ ខែមករា​ម្សិលមិញ គ្រា​ដែល​ក្រុ​មមួយចំនួនបាន​រក្សា​ជ័យជម្នះ​ជាប់​គ្នា សម្រាប់​ពូ​ល​ A, B, C ​និង​ពូ​ល​ D ​ផ្នែក​បាល់ទាត់​បុរស។​

​សម្រាប់​លទ្ធផល​ការប្រកួត​ទី​២ ក្នុង​ពូ​ល​ A ​ក្រុម​ស៊ី​យ៉ា​ប្រ៊េ​នយកឈ្នះ​ក្លិប​សិក្សា​ភាសាបរទេស ៩-១ និង​ក្រុម ស​.​ស​.​យ​.​ក ស្រុក​កៀនស្វាយយកឈ្នះ​ក្រុម​រាជ​សី​យ៍​ខេត្តកំពត ៣-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ទាំងពីរមាន ៦​ពិន្ទុ​ស្មើគ្នា ក្រោយ​ឈ្នះ ២​ប្រកួត​ផ្ទួនៗ​ដូចគ្នា។​ ​រីឯ​ពូ​ល​ B ​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជាបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុម​សាលា​បាល់ទាត់​ពស់​កេងកងដោយ​លទ្ធផល ៧-១ ដើម្បី​មាន ៦​ពិន្ទុ​គ្រង​កំពូល​តារាង​បណ្ដោះអាសន្ន ស្របពេល​ក្រុម​មិត្ត​ចាស់​កីឡាស្គាល់​ជ័យជម្នះ​លើកដំបូងលើ​ក្រុម​ Royal Bassac ​ក្នុង​លទ្ធផល ៥-២។​

​សម្រាប់​ពូ​ល​ C ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិបាន​បន្ថែម ៣​ពិន្ទុ​ទៀត ក្រោយ​យកឈ្នះ​ក្រុម​សម្ព័ន្ធ​សិស្ស​-​និស្សិត​ជំនីក ៦-៣ ដើម្បី​គ្រង​កំពូល​តារាង​បណ្ដោះអាសន្ន គ្រា​ដែល​ក្រុម ស​.​ស​.​យ​.​ក ស្រុក​ពញាឮបាន​រកបាន ៣​ពិន្ទុ​ដំបូងក្រោយ​យកឈ្នះ​ក្រុម​ Al Ahly FT ៤-២។​ ​ចំណែក​ពូ​ល​ D ​ក្រុម ស​.​ស​.​យ​.​ក ខេត្តកោះកុងបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន​ដូចគ្នាដោយបាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ដំរី​អង្គរ ២-១ ដើម្បី​ឈរ​កំពូល​តារាង​ដោយមាន ៦​ពិន្ទុ​ពេញ។ ឯ​ក្រុម​តំបន់​សេដ្ឋកិច្ច​ពិសេសបាន​យកឈ្នះ​ក្រុម​ដៃឯក​ច្រាំង​ចំរេះ​(២) ដោយ​លទ្ធផល ៤-១។​

​ដោយឡែក​លទ្ធផល​ការប្រកួត​ផ្នែក​នារីនៅក្នុង​ពូ​ល​ B ​វិញ គឺ​ក្រុម​សម្រស់​ចំការលើបាន​បន្ដ​ជ័យជម្នះ​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុមខេមរា​ជ័យក្នុង​លទ្ធផល ៧-២ និង​ក្រុម​ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ស្ទាំង​ភ្លើង​ក្មេង​វត្ត​ក្ដី​ចាស់ ៣-០។ បច្ចុប្បន្ន​ក្រុមកីឡា​ការិនី​សម្រស់​ចំការលើកំពុង​ឈរ​កំពូល​តារាង​មាន ៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន និងសុ​ភី​ណា អេ​ហ្វ​ស៊ី ដែលមាន ៤​ពិន្ទុ​ស្មើគ្នា៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm